ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ពន្យារពេល​បង់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ ដល់​ថ្ងៃទី​៣០ ខែមិថុនា
28, Mar 2018 , 4:09 pm        
រូបភាព
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រកាស​ឲ្យ​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម ដែល​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ​តែម​ប្រី៍​សារពើពន្ធ​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​មក​បង់់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើរ​ពន្ធ មិនឱ្យ​ហួស​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​។



​សេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយក​ពន្ធដារ​បានឱ្យដឹងថា ការប្រមូលប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ​ត្រូវ​បញ្ចប់ ថ្ងៃទី​៣១ ខែមីនា រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ដោយ​ពិនិត្យឃើញថា ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម មានការ​បង់់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ​មិនទាន់​ពេលវេលា​តាម​ការកំណត់​ខាងលើ ដូច្នេះហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ពន្យារ​ថ្ងៃ​បង់ប្រាក់​ពន្ធ​តែម​ប្រី៍​សារពើពន្ធ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ក្នុងករណី​ហួស​កាលកំណត់់ សហគ្រាស ឬ​ម្ចាស់​អា​ជីក​ម្ម នឹងត្រូវ​ទទួលរង​ទោសទណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​សារពើពន្ធ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចុះ​ថ្ងៃទី ២៧ ខែមីនា​៕



Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com