សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការ​ថៃ​ប្រហារជីវិត​មនុស្ស​៦​នាក់​លើ​អំពើ​ឃាតកម្ម​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​
28, Mar 2018 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​តុលាការ​ថៃ បានសម្រេច​កាត់ទោស​ប្រហារជីវិត​បុរស​៦​នាក់​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែមីនា លើ​សំណុំរឿង​ឃាតកម្ម​លើ​មេភូមិ និង​សមាជិកគ្រួសារ​៧​នាក់​ទៀត​របស់គាត់ ដោយសារ​ករណី​ទំនាស់​ដីធ្លី​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ករណី​ឃាតកម្ម​ដ៏​ឃោ​ឃៅ​មួយ​បានកើត​ឡើង​នៅ​ភាគខាងត្បូង​នៃ​ខេត្ត Krabi ប្រទេស​ថៃ​។ លោក Worayuth Sanlang ដែលជា​មេភូមិ និង​សមាជិកគ្រួសារ​របស់គាត់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បិទមុខ​ជិត​។​

​ក្រោយ​ការចាប់​អស់​រយៈពេល​ច្រើន​ម៉ោង ក្រុម​ជនល្មើស​បាន​បាញ់សម្លាប់​លោក​មេភូមិ និង​សមាជិកគ្រួសារ​៧​នាក់​ទៀត​។ ជនរងគ្រោះ​៣​នាក់ បាន​រងរបួស ដែល​ក្នុងនោះ ស្ត្រី​ម្នាក់​បានធ្វើ​ពុត​ជា​ស្លាប់ ប៉ុន្តែ​ក្រោយមក​ពួកគាត់​សុទ្ធតែ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​តុលាការ​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ កើតឡើង​ដោយសារតែ​ជម្លោះដីធ្លី​រវាង​លោក​មេភូមិ Worayuth Sanlang និង​មេ​ខ្មាន់កាំភ្លើង Surikfat Bannopwongsakul​។​

​ជនរងគ្រោះ​សរុប​ទាំង​៨​នាក់​ដែល​នៅក្នុង​ហេតុការណ៍​នោះ មាន​ស្ត្រី​ម្នាក់ និង​ក្មេង​៣​នាក់​ដែលមាន​អាយុ​៤​ឆ្នាំ ៨​ឆ្នាំ និង​១១​ឆ្នាំ​។ នេះ​បើតាម​សាលក្រម​របស់​តុលាការខេត្ត Krabi៕


Tag:
 ទំនាស់​ដីធ្លី​
  ថៃ​
  ទោស​ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com