ជាតិ
សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​ចិន ត្រូវ​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​
29, Mar 2018 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើ​សមយុទ្ធយោធា​រួមគ្នា រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ចាប់ពី​ថ្ងៃទី​១៧​មក បានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ​។  សមយុទ្ធ​នេះ ឲ្យ​ឈ្មោះថា នាគ​មាស​ឆ្នាំ​២០១៨​។



​ការធ្វើ​លំ​ហាត់​រវាង​កងទ័ព​នៃ​ប្រទេស​ពីរ គឺ​ស្ថិតនៅក្រោម​ប្រធានបទ «​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​» ដែល​ប្រព្រឹត្ត​នៅឯ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) កន្លងមក បាន​ឲ្យ​ដឹងថា ក្នុងការ​ធ្វើ​លំ​ហាត់​នេះ កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង រថពាសដែក​៨​គ្រឿង និង​គ្រឿង​បំពាក់​ផ្សេងៗ​ទៀត ដែល​សរុប​ទាំងអស់ មាន​ចំនួន​២៥​គ្រឿង​។ ចំណែក កងទ័ព​កម្ពុជា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង រថពាសដែក​៨​គ្រឿង និង​រថយន្ត​បម្រើការ​លើ​សមយុទ្ធ​នេះ ជាដើម​៕






























Tag:
 សម​យុ​ទ្ធិ​
  កម្ពុជា​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com