ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«សង្ក្រាន្តពោធិ៍សែនជ័យ» នឹងរៀបចំនៅវត្តជន្លង់ម្លូ រូបពីហេ្វសប៊ុកអភិបាលខណ្ឌពោធិ៍សែនជ័យ
× ភ្នំពេញ៖ សាលាខណ្ឌពោធិ៍សែនជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សែនជ័យ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែមីនា និងថ្ងៃទី ០១ មេសា នៅវត្តជន្លង់ម្លូ ក្នុងសង្កាត់ភ្លើងឆេះរទេះ។ «សង្ក្រាន្តពោធិ៍សែនជ័យ» លើកទី៣នេះ នឹងមានការតាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការប្រកួតបវរកញ្ញាឯកវ័យចំណាស់ផងដែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សាលាខណ្ឌពោធិ៍សែនជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សែនជ័យ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែមីនា និងថ្ងៃទី ០១ មេសា នៅវត្តជន្លង់ម្លូ ក្នុងសង្កាត់ភ្លើងឆេះរទេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អភិបាលខណ្ឌពោធិ៍សែនជ័យ «សង្ក្រាន្តពោធិ៍សែនជ័យ» រៀបចំឡើងដើម្បីបង្ហាញ និងអភិរក្សល្បែងប្រជាប្រិយខ្មែរ ពិសេសស្នាដៃនៃផលិតផលរបស់ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យផ្ទាល់។ «សង្ក្រាន្តពោធិ៍សែនជ័យ» នឹងមានកម្មវិធីជាច្រើន រួមមាន ការលេងល្បែងប្រជាប្រិយ ការប្រណាំងរទេះគោ ការតាំងពិព័រណ៍ កម្មវិធីប្រដាច់ក្បាច់គុនខ្មែរ ការប្រឡងបវរកញ្ញាវ័យចំណាស់ និងការប្រគំតន្ត្រី ដែលមានចូលរួមប្រមាណ ១០០នាក់។
សូមបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំទី៣ហើយ ដែលសាលាខណ្ឌពោធិ៍សែនជ័យរៀបចំព្រឹត្តិការណ៍នេះ ដោយលើកទី១ រៀបចំនៅវត្តតិក្ខប្បញ្ញោ និងលើកទី២ រៀបចំនៅតំបន់សេដ្ឋកិច្ចពិសេស។ សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាព នឹងមានការការពារពីប្រជាការពារ សមត្ថកិច្ច និងកងកម្លាំងនានារបស់ខណ្ឌ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ Tag:
សង្ក្រាន្តឆ្នាំថ្មី
ខណ្ឌពោធិ៍សែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com