ជាតិ
សម្ដេច ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​នៅ​វៀតណាម​២​ថ្ងៃ​
30, Mar 2018 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូលប្រទេស​៣​គឺ កម្ពុជា​, ឡាវ​, និង​វៀតណាម​លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៣០- ៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​



​តាមរយៈ​កិច្ចប្រជុំ​កំពូល​នេះ នឹង​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​មហា​អនុតំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​,​ឡាវ​, វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល នៅពេលនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម និង​ត្រៀម​ចូលរួម​ប្រជុំ​ហើយ​៕




Tag:
 ហ៊ុន សែន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com