ជាតិ
ស្ត្រី​ថៃ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​
30, Mar 2018 , 3:11 pm        
រូបភាព
រូបពី ស្នងការនគរបាលខេត្តសៀមរាប។
រូបពី ស្នងការនគរបាលខេត្តសៀមរាប។
​សៀមរាប​៖ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ជាមួយនឹង​កញ្ចប់​ថ្នាំញៀន​ដែលមាន​ទម្ងន់​ជិត ២​គីឡូក្រាម​។



​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង​ទទួលបន្ទុក​ផែនការ​បង្ក្រាប​គ្រឿងញៀន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​ការស៊ើបអង្កេត​រប​ស់​ក្រុម​ជំនាញ ដែល​រកឃើញ​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ NOYSIM ភេទ​ស្រី អាយុ​២៣ ឆ្នាំ ជាមួយ​កញ្ចប់​ថ្នាំញៀន​ប្រភេទ​ម្សៅ​កូ​កា​អ៉ី​ន​ទម្ងន់ ១,៦៩២​ក្រាម នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​។​



​លោក​បន្ថែមថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ វេលា​ម៉ោង ១០​និង​៤៥​នាទី ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ។ តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​តុលាការ​ហើយ និង​រង់ចាំ​ការ​ជំនុំ​ជំ​រះ​៕


Tag:
 អ៊ុំ អមរា​
  គ្រឿងញៀន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com