ជាតិ
ក្រសួងកសិកម្ម ប្រាប់​ឲ្យ​ពាណិជ្ជករ​នាំចេញ​គោ និង​ក្របី បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​
31, Mar 2018 , 7:39 pm        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ឲ្យ​ពាណិជ្ជករ​នាំចេញ​គោ និង​ក្របី​រស់ ដែល​មិនទាន់បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពុំទាន់​មាន​ប័ណ្ណ​ប៉ាតង់​សុពលភាព ត្រូវតែ​បំពេញបែបបទ​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​នាំចេញ ។​


​ក្រសួងកសិកម្ម បាន​បន្ថែមថា ការចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​នេះ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​លើ​ការ​ចរាចរណ៍​សត្វ ជាពិសេស​ការទប់ស្កាត់​ជម្ងឺឆ្លង​នានា ក្នុងទិសដៅ​ឆ្លើយតប​ទៅលើ​ការលើកកម្ពស់​គុណភាព និង​សុខុមាលភាព​សត្វ ស្របទៅនឹង​ស្តង់ដារ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ ។ 
 
​សម្រាប់​ការបំពេញ​បែបបទ​ពាណិជ្ជ​កម្មនេះ គឺ​ធ្វើ​ឲ្យ​បាន​មុន​ខែកក្កដា ឆ្នាំ​២០១៨​។ ក្រសួង​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ក្រុមហ៊ុន ឬ​អាជីវក​រណា ដែល​មិនបាន​បំពេញ​តាម​ការណែនាំ​ខាងលើ​ចាប់​ត្រឹម ខែសីហា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ចុះ​ថ្ងៃទី ២៦ ខែមីនា ៕
 
 
 

Tag:
 កសិកម្ម​
  គោ
  ​ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com