ជាតិ
សង្គមជាតិ
ក្រសួង​ការងារ ប្រាប់​ឲ្យ​ម្ចាស់​សហគ្រាស​ទាំងអស់ ប្រញាប់​សុំ​ពន្យារ​សុពលភាព​បណ្ណ​ការងារ​ជនបរទេស មុន​ថ្ងៃ​៣០ មេសា​
31, Mar 2018 , 5:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ
រូបពីហ្វេសប៊ុកក្រសួងការងារ
 
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស​ទាំងអស់ ត្រូវ​រួសរាន់​ស្នើរ​សុំ​ពន្យារ​សុពលភាព​ប័ណ្ណ ឬ​សៀវភៅ​ការងារ​ជនបរទេស ឲ្យ​បាន​មុខ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​ជា​កំហិត​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ថ្ងៃទី​២៩ ខែមីនា​។​

​ក្រសួង​ការងារ បាន​បន្ថែម​ដូច្នេះ​ថា​៖«​ដើម្បី​ចៀសវាង​ក្នុងការ​ផាកពិន័យ​ប្រចាំថ្ងៃ ចំនួន ៤​ម៉ឺន​រៀល ក្រសួង​បាន​ពន្យារពេល សម្រាប់​ការ​សើ្នរ​សុំ​ពន្យារ​សុពលភាព​ប័ណ្ណ ឬ​សៀវភៅ​ការងារ​ជនបរទេស ត្រឹម​ថ្ងៃទី​៣០ ខែមេសា »​។​
 
​ក្នុងករណី​ខកខាន​មិនបាន​ពន្យារ​សុ​ព​ភាព​ប័ណ្ណ ឬ​សៀវភៅ​ការងារ​ជនបរទេស ក្រសួង​នឹង​ចាត់វិធានការ ផាកពិន័យ​តាម​ទោស​បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បទបញ្ញត្តិ​ជា​ធរមាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com