ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ ពលរដ្ឋនៅខេត្តចំនួន៧ នឹងទទួលបានសេវាជិះរថយន្តក្រុង ដោយមិនគិតថ្លៃ
× ភ្នំពេញ៖
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តចំនួន៧ នឹងទទួលបានការធ្វើដំណើរតាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រមុខរដ្ឋាភិបាល។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពលរដ្ឋរស់នៅតាមបណ្ដាខេត្ត ស្ថិតនៅផ្លូវជាតិលេខ៥ រួមមានកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តលើផ្លូវជាតិលេខ ១ មានកណ្តាល ព្រៃវែង និងស្វាយរៀង អាចធ្វើដំណើរពីភ្នំពេញទៅខេត្តនីមួយៗនេះ ដោយមិនចាំបាច់បង់ប្រាក់ឡើយ ចាប់ពីថ្ងៃទី១២ មេសា ដល់ថ្ងៃទី១៨ មេសា។ ចំណែកពលរដ្ឋរស់នៅភ្នំពេញ ក៏ទទួលបានសេវាឥតគិតថ្លៃ សម្រាប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញផងដែរ។
«សាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានស្លាកសញ្ញា {រាជធានីភ្នំពេញ} ចំនួន ៦០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។Tag:
ហ៊ុន សែន
រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com