ជាតិ
សង្គមជាតិ
ក្នុង​ខែមីនា មនុស្ស​ស្លាប់​១៥៥​នាក់ និង​របួស​៤២៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
02, Apr 2018 , 2:05 pm        
រូបភាព
ដោយ:
​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បានកើត​ឡើង​២២២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៥៥​នាក់ និង​របួសធ្ងន់​-​ស្រាល​៤២៧​នាក់​។ នេះ​បើតាម​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង មានដូចជា បើកបរ​ល្មើស​ល្បឿន​កំណត់​, មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា​, មិន​ប្រកាន់​ស្តាំ​, វ៉ា​ប្រជែង​, បត់​ឆ្វេង​-​ស្ដាំ , ស្រវឹង​, ង​ងុ​ក​ដេក និង​កត្តា​យានយន្ត ជាដើម​។ ​បើតាម​ប្រភព​ខាងលើ ក្នុង​ខែកុម្ភៈ កន្លងទៅ  គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​២៥៣​លើក ដោយមាន​អ្នកស្លាប់​១៥៧​នាក់ និង​អ្នករបួស ៤១២​នាក់​៕

Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍​
 ​ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com