កីឡាអន្តរជាតិ
អន្តរជាតិ
កៅអី Champions League កាន់តែ​ដាច់​ឆ្ងាយ​ក្រោយ Chelsea ចាញ់ Spurs ៣-១
02, Apr 2018 , 2:18 pm        
រូបភាព
​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Chelsea បាន​ប្រកួត​ចាញ់​ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ថ្វៃ​ជើង Tottenham Hotspur ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​១ ខែមេសា​។



​បរាជ័យ​នេះ​បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី Antonio Conte ប្រឈម​មិនបាន​លេង UEFA Chapions League រដូវ​កាល​ក្រោយ បន្ទាប់ពី​ដាច់​ពិន្ទុ​ឆ្ងាយ​ក្រុម Top 4 រហូត​៨​ពិន្ទុ​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស ខណៈ​ការប្រកួត​សល់​តែ ៧​លើក​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល ២០១៧-២០១៨ នេះ​។​

​ក្រុម​រហស្សនាម​តោ​ខៀវ បាន​នាំមុខ​ទៅហើយ​នៅ​នាទី ៣០ ដោយ​ការប្រើ​ក្បាល​បញ្ចូល​ទី​របស់​ខ្សែ​ប្រ​យុ​ទ្អ Avaro Morata​។ ចុង​ម៉ោង​បញ្ចប់​វគ្គ​ទី​១​ទៅហើយ ខ្សែបម្រើ​ឆ្នើម Christian Eriksen បាន​ស៊ុត​បាល់​ពី​ចម្ងាយ​យ៉ាង​ល្អ​ជួយ Spurs តាម​ស្មើ ១-១​វិញ​។



​ការប្រកួត​បាន​ឈានដល់​តង់​ទី​២​។ Dele Alli អា​ចរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ដល់​ទៅ​២​គ្រាប់​ត្រឹម​រយៈពេល​៤​នាទី​ប៉ុណ្ណោះ គឺ​នៅ​នាទី ៦២ និង​៦៦​។ នេះ​ក៏​ជា​លើកដំបូង​ផងដែរ​សម្រាប់ Spurs ដែល​បាន​រក​ជ័យជម្នះ​ដំបូង​ក្នុង​ទឹកដី Stamford Bridge រយៈពេល​២៨​ឆ្នាំ​ចុងក្រោយ​។​

​ក្រុម​របស់ Mauricio Pochettino ក្រោយ​ការប្រកួត ៣១​លើក ឈ្នះ​១៩ ចាញ់​៥ និង​ស្មើ​៧​លើក មាន​៦៤​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​តារាង Premier League ខណៈ Chelsea ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ មាន​៥៦​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ប្រឈម​មិនបាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពាន​លំដាប់​ទី​១​អឺរ៉ុប​រដូវ​កាល​ក្រោយ​៕


Tag:
 បាល់ទាត់​
  UEFA Chapions League
  Chelsea
  Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com