ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ទាំង​១០ ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​
16, Apr 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ

​នៅពេលដែល​អ្នករក្សា​ទម្លាប់​ទាំង​១០​នេះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ឈឺក្រពះ​ជាខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​ពិសារ​អាហារ​មិន​ទៀងពេល ហើយ​បរិភោគ​អាហារ​ដែល​គ្មាន​សារ​ជា​តុ​ចិញ្ចឹម នោះ​ក្រពះ​អ្នកនឹង​ងាយ​ឆាប់​ខូច​ណាស់​។​

2.    នៅពេលដែល​អ្នក​ពិសារ​អាហារ​ពេល​ល្ងាច​ច្រើនពេក ក៏​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយ​កើតមាន​បញ្ហា​ដែរ ព្រោះ​វា​មិនអាច​រំលាយ​អាហារ​បាន​អស់​។​

3.    ការមិន​ពិសារ​អាហារ​ពេលព្រឹក ក៏​អាចធ្វើ​ឲ្យ​អ្នក​កើតមាន​ជំងឺ​ឈឺក្រពះ​ផងដែរ​។​

4.    បើ​អ្នក​ញ៉ាំ​អាហារ​ដែល​ហិ​រ​ខ្លាំង ខ្លាញ់​ច្រើន វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង​។​

5.    ការ​ញ៉ាំ​កាហ្វេ​នៅ​ពោះ​ទទេរ នឹងធ្វើ​ឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​ជាទីបំផុត​។​

6.    ការ​ញ៉ាំ​ស្រា​ច្រើន ក៏​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​កើតមាន​ជំងឺ​យ៉ាង​ងាយ​ដែរ​។​

7.    អ្នក​មិនគួរ​ញ៉ាំ​តែ​បៃតង​ច្រើន​ទេ ទោះបីជា​វា​អាចធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក៏ដោយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​អ្នកជា​ខ្លាំង​។​

8.    នៅពេលដែល​អ្នក​មិន​ផ្តោតអារម្មណ៍​ទៅលើ​ការបរិភោគ​បាយ វា​នឹងធ្វើ​ឲ្យ​ក្រពះ​ពិបាក​ដំណើរការ​ជាខ្លាំង​។​

9.    នៅពេលដែល​អ្នក​ពិសារ​ផ្លែឈើ​នៅ​ពោះ​ទទេរ ដោយ​មិនទាន់​ញ៉ាំ​អាហារ​ផ្សេងៗ វា​នឹងមិន​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ទេ​។ វា​នឹង​អាច​បំផ្លាញ​ក្រពះ​អ្នក​យ៉ាង​ងាយ​។​

10.    សម្ពាធ​ខ្លាំង និង​អារម្មណ៍មិនល្អ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កើតមាន​បញ្ហា​ដូចគ្នា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com