ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ធ្លាប់លួចតម្រិះកាលនៅជាអ្នករត់តុ ឥឡូវអ្នកស្រី នាសា ពង្រីកហាងកាហ្វេដល់ទៅ៦
03, Apr 2018 ,
8:59 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ទោះបីជាហាងកាហ្វេបើកជាហូរហែ តែឧស្សាហកម្មកាហ្វេនៅកម្ពុជា នៅតែទទួលបាន ការចូលប្រឡូកពីអាជីវករថ្មីៗជាបន្តបន្ទាប់។ ម្ចាស់ហាងកាហ្វេយីហោ អាមួ (Café Amour) អ្នកស្រី គឹម ច័ន្ទនាសា ដែលឈានជើងចូលឧស្សាហកម្មនេះជិតមួយឆ្នាំមកហើយ បង្ហាញក្ដីជឿជាក់ថា អាជីវកម្មរបស់អ្នកស្រីនឹងបង្កើតបានយីហោមួយល្បី ដូចនឹងកាហ្វេម៉ាកល្បីៗ (ប្រេន) ដទៃទៀតក្នុងទីផ្សារកម្ពុជាដូច្នោះដែរ។
អ្នកស្រីអះអាងថា អាជីវកម្មកាហ្វេនេះផ្ដោតសំខាន់តែទៅលើចំណុចមួយគត់ គឺរសជាតិ។ ហើយរសជាតិនេះ អ្នកស្រីបានលួចរៀន កាលនៅធ្វើការរត់តុក្នុងហាងកាហ្វេមួយនៅក្រៅប្រទេស។
សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី គឹម ច័ន្ទនាសា ខាងក្រោមនេះ៖
មិនដល់មួយឆ្នាំផង កាហ្វេ Amour ដែលលក់ក្នុងតម្លៃក្នុងរង្វង់ ៧០០០រៀល បានពង្រីកខ្លួនដល់ទៅ ៦ទីតាំងហើយនៅភ្នំពេញ និងបណ្ដាខេត្ត តាមរយៈការលក់សិទ្ធិធ្វើអាជីវកម្មដល់ដៃគូ ។ អ្នកស្រី គឹម ច័ន្ទនាសា ជឿជាក់លើគុណភាពរសជាតិកាហ្វេរបស់ខ្លួន ដែលនឹងធ្វើឲ្យអ្នកស្រីឈរជើងបានយូរ និងពង្រីកអាជីវកម្មមួយនេះឲ្យកាន់តែល្បី។
អ្នកស្រីចង់ប្រើចំណេះដែលខ្លួនមានលើផ្នែកកាហ្វេ ដើម្បីបង្កើតយីហោកាហ្វេមួយ ដែលសាធារណជនទទួលស្គាល់។ អ្នកជំនួញស្ត្រីរូបនេះ បានរៀនចេះឆុងកាហ្វេតាមរបៀបបរទេស កាលពីអ្នកស្រីបម្រើការងារក្រៅម៉ោងនៅក្នុងភោជនីដ្ឋានមួយកន្លែងក្នុងប្រទេសអង់គ្លេស។ កាលនោះ អ្នកស្រីជាអ្នកតុ ពោលគឺជាអ្នកលើកកាហ្វេជូនភ្ញៀវ មិនមែនជាអ្នកឆុងកាហ្វេនោះទេ តែដោយចិត្តចង់ចេះ អ្នកស្រីព្យាយាមមើលវិធីឆុងរបស់គេ និងសាកល្បងធ្វើ។
អង់គ្លេសវិញ។ រយៈពេល ១០ឆ្នាំក្រោយមក គឺក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៧ អ្នកស្រីបានសម្រេចចិត្តបើកហាងកាហ្វេមួយនេះ ដោយមានការគាំទ្រពីស្វាមីរបស់ខ្លួន ពិសេសលើផ្នែកហិរញ្ញវត្ថុ ។
ទោះបីអ្នកស្រីសិក្សាបានត្រឹមមួយឆ្នាំក្នុងមហាវិទ្យាល័យនៅអង់គ្លេស តែអ្នកស្រីបានបញ្ចប់បរិញ្ញាបត្រនៅកម្ពុជារួចទៅហើយ មុននឹងចេញទៅក្រៅប្រទេស៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
startup
Amour
គឹម ច័ន្ទនាសា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
1 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
4 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
7 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម