ដោយឡែក ក្រុមហ៊ុន Redbull នឹងរៀបចំកម្មវិធីស្រដៀងគ្នាផងដែរចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមេសា។ កម្មវិធី «Can you make it?» ជាការប្រកួតប្រជែងអន្តរជាតិមួយ ដែលមានការចូលរួមពីក្រុមជាង២០០ មកពីជាង៦០ប្រទេស ដែលត្រូវធ្វើដំណើរទៅកាន់ក្រុងចំនួន៥នៅអឺរ៉ុប។
កម្មវិធីនេះ តម្រូវឲ្យអ្នកចូលរួមប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីឈានទៅដល់គោលដៅ។ វិភាគទានផ្សេងៗក្នុងកម្មវិធី «Can you make it?» នឹងត្រូវបានប្រើប្រាស់សម្រាប់ជួយដល់កុមារដែលគ្មានផ្ទះសម្បែងពិតប្រាកដ៕