រថយន្ត
អន្តរជាតិ
បារាំង​៖ អ្នកបើកបរ​ដែល​ស្រវឹង ត្រូវ​បង់ថ្លៃ​សេវាកម្ម​ដឹក​ទៅ​ប៉ុស្តិ៍​ប៉ូលិស និង​មន្ទីរពេទ្យ​
02, Apr 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​នៅតាម​បណ្តា​ក្រុង​មួយចំនួន​នៅ​ប្រទេស​បារាំង ត្រូវ​ទទួលរង​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ពោលគឺ​ពួកគេ​ត្រូវ​បង់ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស និង​មន្ទីរពេទ្យ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌​មានបារាំង Sud-Ouest​។​



​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ បន្ទាប់ពី Orleans ក្រុង​មួយ​ផ្សេងទៀត Saint-Mal, Castres, Montereau Fault-Yonne និង Pau បានកំណត់​ការដាក់ពិន័យ​បន្ថែម​រហូតដល់​ពី​១២០ ដល់​១៥០​អឺរ៉ូ (​ចន្លោះ​ពី​១៤៨ ទៅ​១៨៥​ដុល្លារ​អាមេរិក​) សម្រាប់​អ្នក​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​តាមផ្លូវ​សាធារណៈ​។​

​លោក Olivier Geffroy អភិបាលរងក្រុង Orleans បាន​ថ្លែងថា ការដំឡើងថ្លៃ​ផាកពិន័យ គឺ​គណនា​ទៅតាម​ការងារ​របស់​ស​ម​ត្ថ​កិច្ច​ដែល​បំពេញភារកិច្ច​យ៉ាងហោច​២​ម៉ោង​លើ​ករណី​នីមួយៗ ដូចជា​ការដឹក​រថយន្ត​ទៅ​ប៉ុស្តិ៍ និង​ដឹកនាំ​អ្នកបើកបរ​ទៅ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ​ជាដើម​។​

​ក្រុមប្រឹក្សា​ក្រុង Pau ក៏បាន​បើក​កិច្ចប្រជុំ​ផងដែរ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ជន​ប្រព្រឹត្តល្មើស​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ត្រូវបញ្ជូន​ទៅពិនិត្យ​នៅ​មន្ទីរ និង​បន្ទាប់មក បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស​។ ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ​ក្រុង Pau បាន​អះអាង មនុស្ស​យ៉ាងហោច​១៥០​នាក់ ត្រូវបាន​ឃាត់ខ្លួន ដោយ​ពួកគេ​បញ្ជា​យានយន្ត​នៅពេល​ស្រវឹង​៕



© រក្សាសិទ្ធិដោយ thmeythmey.com