ជាតិ
ក្រសួងទេសចរណ៍ ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ លើក​ស្លាក​យីហោ​អក្សរ​ខ្មែរ​នៅលើ​អក្សរ​បរទេស​
03, Apr 2018 , 7:39 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែលមាន​អាជីវ​កម្មដ្ឋាន​ទេសចរណ៍ លើក​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ នៅ​ខាងលើ​បង្អស់​នៃ​អក្សរ​បរទេស​។ ការណែនាំ​នេះ គឺ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ ថែរក្សា ទំនៀមទម្លាប់ ស្នាដៃ ស្ថាបត្យកម្ម ប្រពៃណី និង​សិល្បៈ​ខ្មែរ​។



​តាម​សារា​ចរណ​ណែនាំ ក្រសួងទេសចរណ៍ បញ្ជាក់ថា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​លើក​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាងលើ​។ ស្លាក​យីហោ​អាជីវកម្ម​ទាំងអស់ ត្រូវ​សរសេរ អក្សរ​អង់គ្លេស នៅ​បន្ទាប់ពី​អក្សរ​ខ្មែរ​នៅ​ផ្នែក​ខាងក្រោម និង​ត្រូវមាន​ទំហំ​អក្សរ​១​ភាគ​២​នៃ​អក្សរ​ខ្មែរ ហើយ​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ មានបំណង​ប្រើប្រាស់ អក្សរ​បរទេស​ទី​៣ អាចដាក់​បាន​នៅ​ផ្នែក​បន្ទាប់​ទៀត ដោយមាន​ត្រូវ​ទំហំ​អក្សរ​១​ភាគ​២​នៃ​អក្សរ​ខ្មែរ​ដែរ​។ នេះ​បើតាម​សារា​ចរណ៍​ណែ​នៃ​របស់​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់ថា ការណែនាំ​នេះ​ត្រូវអនុវត្ត​ន៍​ជា​កាតព្វកិច្ច​ចំពោះ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ និង​ជា​លក្ខខណ្ឌ​នៃ​ការផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍​៕


Tag:
 ទេសចរណ៍​
 ​ អាជីវកម្ម​
 ​ អក្សរ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com