ជាតិ
ចូលឆ្នាំ​ខ្មែរ​៖ សម្ដេច ហ៊ុន សែន ហាម​ពលរដ្ឋ​លេង​ជះ​ទឹក និង​បាច​ម្សៅ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់
04, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ការពារ​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ ជាពិសេស​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​បរទេស ដែល​មកលេង​កម្សាន្ត​នៅ​កម្ពុជា ដើម្បី​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​ពួកគេ​។



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ព្រឹក​នេះ ៖




​ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់​ដូច្នេះ​ថា​៖«​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​ទេសចរ​បរទេស គឺ​សំខាន់​ណាស់ ដូច្នេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់បំផុត ការពារ​ពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅតាម​តំបន់​រមណីយដ្ឋាន​ទេសចរ​ទូទាំងប្រទេស កុំអោយ​មានរឿង​អ្វី​កើតឡើង​អោយសោះ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ​»​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​ហាម​ពលរដ្ឋ​កុំ​ឲ្យ​លេង​បាចទឹក ឬ​ជះ​ទឹក និង​ចាប់​លាបម្សៅ ដែល​អាច​បង្ក​គ្រោះថ្នាក់ ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ ដែល​អាច​នាំ​ឲ្យ​រអិល​ធ្លាក់​ពីលើ​កង់​ម៉ូតូ ហើយ​អាច​បាត់​ខ្សែក និង​ក្រវិល​ជាដើម​។​


Tag:
 ហ៊ុន សែន​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com