ជ័យលាភី Padma Award លោក ហ៊ុន ម៉ា​នី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​បង្កើន​ស្នាដៃ​ដែលជា​មោទកភាព​ជាតិ​ថែមទៀត​
ជាតិ
ជ័យលាភី Padma Award លោក ហ៊ុន ម៉ា​នី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​បង្កើន​ស្នាដៃ​ដែលជា​មោទកភាព​ជាតិ​ថែមទៀត​
04, Apr 2018 , 10:32 am        
រូបភាព
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ត្រឡប់​ពី​ទទួល​គ្រឿង​ឥស្សរិយយស «Padma Shri Award» ពី​ប្រធានាធិបតី​ឥណ្ឌា នៅ​ប្រទេស​ឥណ្ឌា​វិញ​ហើយ នៅ​យប់​ថ្ងៃទី ៣ ខែមេសា​។ លោក ហ៊ុន ម៉ា​នី ជា​បុគ្គល​មួយរូប ក្នុងចំណោម​ឥស្សរជន​៨៥​រូប ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​គ្រឿង​ឥស្សរិយយស Padma Shri Award​នេះ​។



​ក្នុង​សន្និសីទកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ការជ្រើសរើស​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ វា​ជាការ​សហការ​រវាង​ស​.​ស​.​យ​.​ក និង​ឥណ្ឌា ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឥណ្ឌា​ដែរ​។ ក្រៅពី​ថ្លែង​ពី​មោទកភាព​ក្នុងនាម​ជា​កូន​ខ្មែរ ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រូបនេះ ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន ឲ្យ​ចូលរួម​ថែរក្សា​កិត្តិយស​កម្ពុជា និង​ចូលរួម​បង្កើន​ស្នាដៃ​ដែលជា​មោទកភាព​ជាតិ​បន្ថែមទៀត​។ លោក ហ៊ុន ម៉ា​នី សង្កត់ធ្ងន់​ដូច្នេះ​៖«​មិនមែន​ទាល់តែ​ខ្ញុំ​ដែល​អាចធ្វើ​បានទេ យុវជន និង​តំណាង​កម្ពុជា គឺ​រឹតតែ​អាច​ធ្វើបាន​ទាំងអស់គ្នា​»​។

សូមអញ្ជើញទស្សនាវីដេអូ ដូចតទៅ៖
 


អត្ថបទទាក់ទង


​ពានរង្វាន់​ដែល​លោក ហ៊ុន ម៉ា​នី ទទួលបាន​នេះ​ជា​គ្រឿង​ឥស្សរិយយស​ចំពោះ​ស្នាដៃ​ឆ្នើម ក្នុង​កិច្ចការងារ​សាធារណៈ តាមរយៈ​ការងារ​មនុស្សធម៌ ការងារ​សង្គម ពិសេស​ការងារ​យុវជន​។ Padma Shri Award ជា​គ្រឿង​ឥស្សរិយ​ស​ដ៏​មាន​កិត្យានុភាព​មួយ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ទៅ​ឥស្សរជន​ឆ្នើម ក្នុង​បេសកកម្ម​បម្រើ​ជន​ស៊ីវិល​នៅ​ផ្នែក​ផ្សេងៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។



​សូមបញ្ជាក់ថា លោក ហ៊ុន ម៉ា​នី  កាលពី​ឆ្នាំ​២០១៥ លោក​ទទួលបាន​ពានរង្វាន់​សន្តិភាព « The Gusi Peace Prize » ពី​ហ្វីលីពីន​ក្នុង​ភាពជា​អ្នកដឹកនាំ​យុវជន ការគោរព​សិទ្ធិមនុស្ស  និង​ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​៕




Tag:
 Padma Shri
  ហ៊ុន ម៉ា​នី​
 ​ ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com