ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ខ្មែរនាំគ្នាពិសាកាហ្វេនាំចូល? បណ្ឌិត យ៉ង សាំងកុមារ ជម្នះ Branding កាហ្វេខ្មែរដាំនៅមណ្ឌលគិរី
× ភ្នំពេញ៖ ក្នុងខណៈពេលដែលទីផ្សារកាហ្វេកំពុងរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញនោះ, បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ ក៏ហក់ចូលក្នុងវិស័យសេវាកម្មកាហ្វេនេះដែរក្នុងរយៈពេលចុងក្រោយនេះ។ សម្រាប់លោក កុមារ, លោកមិននាំយកកាហ្វេបរទេសមកលក់ឲ្យអតិថិជនខែ្មរដូចហាងកាហ្វេដទៃមួយចំនួននោះទេ តែលោកបានសហការដាំកាហ្វេជាមួយជនជាតិភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។
ការនាំកាហ្វេបរទេសយកមកលក់នៅទីផ្សារកម្ពុជាធ្វើឲ្យប្រទេសមួយនេះ ទទួលបានប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចតិចតួច។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាអាចដាំកាហ្វេដោយខ្លួនឯង ហើយលក់ឲ្យអតិថិជនខ្មែរ និងបរទេស, ពេលនោះ កម្ពុជានឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនមែនទែន។ បើយោងតាមលោក កុមារ, កាហ្វេមណ្ឌលគិរី មានគុណភាពល្អដូចកាហ្វេនាំចូលពីបរទេសដែរ។ នៅក្នុងប្រទេសកម្ពុជា គេអាចដាំកាហ្វេបាននៅក្នុងខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម ពោធិ៍សាត់ កោះកុង ប៉ៃលិន។ល។
បច្ចុប្បន្ននេះ ទីផ្សារសេវាកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជាអាចមានទំហំទឹកប្រាក់ក្នុងចន្លោះពី៥០ទៅ១០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ ដូច្នេះ លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ អំពាវនាវឲ្យអ្នកជំនួញក្នុងឧស្សាហកម្មកាហ្វេនាំគ្នាលើកកម្ពស់ និងកសាងកេរ្តិ៍ឈ្មោះកាហ្វេខ្មែររួមគ្នា។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក បណ្ឌិតកសិកម្ម យ៉ង សាំងកុមារ អតីតនាយកអង្គការកសិកម្មសេដាក់ និងបច្ចុប្បន្នជា ម្ចាស់ភោគជនីដ្ឋាន អូក្រា នៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញដូចតទៅ(ភោជនីយដ្ឋាននេះមានលក់កាហ្វេសរីរាង្គដាំនៅក្នុងខេត្តមណ្ឌលគីរី) ៖
© រក្សាសិទ្ធិដោយ thmeythmey.com