កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ចង់​បំបាក់ Man City ដូច​ក្នុង​ក្របខណ្ឌ Premier League
04, Apr 2018 , 5:53 pm        
រូបភាព
Liverpool នឹង​បើកទ្វារ​កីឡដ្ឋាន Afield ដើម្បី​ទទួល​ស្វាគមន៍ Manchester City ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Champions League វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅ​រាត្រី​ថ្ងៃទី ៤ ខែមេសានេះ វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ មុន​ការប្រកួត​មកដល់​លោក Jurgen Klopp បាន​ប្រាប់​កូនក្រុម​ថា​ត្រូវ​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់ Liverpool ឲ្យ​បាន​។



​ក្រុម​រហស្សនាម​ហង្ស​ក្រហម អាក់ខាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ ពោលគឺ​ចាប់តាំងពី​លើក​ពាន​នេះ​លើកចុងក្រោយ​ឆ្នាំ ២០០៥ ហើយ​លោក Klopp ចង់បាន​នូវ​ការចងចាំ​ថ្មី​មួយ​ដែល​បង្កើតឡើង​នៅលើ​ទឹកដី Anfield​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​និយាយថា​៖«​ក្លិប​នេះ​មាន​ប្រវត្តិ​ប្រ​វ​តិ្ត​សាស្ត្រ​ជាច្រើន​មកហើយ ប៉ុន្តែ​ពេលនេះ​យើង​ត្រូវបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ខ្លួនឯង​បន្ថែមទៀត​»​។​
​ម្ចាស់​ជើងឯក​ពាន​កំពូល​អឺរ៉ុប ៥​សម័យនេះ ជា​ក្រុម​តែមួយគត់​ដែល​បានបញ្ចប់​ការ​ឈ្នះ​របស់​ក្រុម​លោក Pep Guardiola នៃ​ការប្រកួត​ពាន​ក្នុងស្រុក Premier League រដូវ​កាល​នេះ ក្នុង​លទ្ធផល​៤-៣ កាលពី​ខែមករា​កន្លងទៅ​។​

​ដូច្នេះ Klopp សង្ឃឹមថា​កូនក្រុម​ខ្លួន​នឹងធ្វើ​បានល្អ​បន្ថែមទៀត​សម្រាប់​ការប្រកួត​ទាំងពីរ​ជើង ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដើម្បី​ឈានទៅ​វគ្គ​បន្តទៀត​។​
​ចំណែក​ក្រុម​ខ្លាំង Barcelona ក៏​នឹង​បើកទ្វារ​ទទួល​ក្រុម AS Roma នៅ​កីឡដ្ឋាន Nou Cam នៅ​រាត្រី​នេះ​ផងដែរ​សម្រាប់​ការប្រកួត​ជើង​ទី​១​នេះ​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Liverpool
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com