កីឡាអន្តរជាតិ
អន្តរជាតិ
UCL ជើង​ទី​១៖ ម្ចាស់ផ្ទះ Liverpool លត់ Man City ៣-០ ខណៈ Barcelona ស៊ី​ភ្ញៀវ Roma ៤-១
05, Apr 2018 , 10:09 am        
រូបភាព
 Liverpool បាន​ផ្តួល​ក្រុម Manchester City ក្នុង​លទ្ធផល ៣-០ ដែល​ធ្វើបាន​ដោយ Mahamed Salah Alex Oxlade-Chamberlain និង Sadio Mane នៃ​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នា​រាត្រី​ថ្ងៃទី​៤ មេសា​។



​ជំនួប​ជើង​ទី​១​ក្នុង​ទឹកដី Anfield ក្រុម​ម្ចាស់ផ្ទះ​ហង្ស​ក្រហម​អាច​រកបាន​ដល់​ទៅ​៣​គ្រាប់​ដែល​កើតឡើង​ត្រឹម​រយៈពេល​១៩​នាទី​ប៉ុណ្ណោះ​លើ​ក្រុម​ភ្ញៀវ​មេឃ​ខៀវ ពោលគឺ​នៅ​នាទី​១២, ២១ និង​៣១​។​



​នេះ​ជា​ជ័យជម្នះ​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​របស់លោក Jurgen Klopp បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​របស់លោក ep Guardiola នៃ​ការប្រកួត​ពាន​ក្នុងស្រុក Premier League រដូវ​កាល​នេះ ក្នុង​លទ្ធផល​៤-៣ កាលពី​ខែមករា​កន្លងទៅ​។​

​លទ្ធផល ៣-០ នៅ​ជើង​ទី​១​នេះ អាចធ្វើ​ឲ្យ Liverpool មានការ​ជឿជាក់​ខ្ពស់​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​ទឹកដី Etihad របស់ Manchester City នៅ​រាត្រី​ថ្ងៃទី ១១ ខែមេសា ដើម្បី​អាច​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​។​



​ចំណែក​ការប្រកួត​១​គូ​ទៀត ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona អាច​រកបាន​ជ័យជម្នះ ៤-១ ក្នុង​ទឹកដី​ខ្លួនឯង​លើ​ក្រុម​ភ្ញៀវ AS Roma​។ ៤​គ្រាប់​របស់​ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ​ធ្វើបាន​ដោយ​ខ្សែការពារ Gerard Pique និង Luis Suarez ក្រោយពេល ២​គ្រាប់​បានកើត​ឡើង​ដោយ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​កីឡាករ Daniel de Rossi និង Konstantinos Manolas ខណៈ​១​គ្រាប់​របស់ Roma ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Edin Dzeko៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  UEFA Champions League
  Liverpool
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com