កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal បន្ត​រំពឹង​លើ Europa League ដើម្បី​បាន​កៅអី Champions League រដូវ​កាល​ក្រោយ​
05, Apr 2018 , 5:23 pm        
រូបភាព
Arsenal នឹង​ទទួល CSKA Moscow នៅ​កីឡដ្ឋាន Emirates នៃ​ការប្រកួត​ក្របខណ្ឌ UEFA Europa League ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​៥ ខែមេសា វេលា​ម៉ោង ២:០៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



​ក្តីសង្ឃឹម​របស់​ក្រុម​កាំភ្លើង​ធំ​ដើម្បី​មានឱកាស​បាន​កៅអី​ក្នុង​ពានរង្វាន់ Champions League នៅ​រដូវ​កាល​ក្រោយ ត្រូវ​ពឹង​ផ្អែកលើ​ការ​ឈ្នះ​ពាន​លំដាប់​ទី​២​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​។​

​ក្រោយពី​បាន​ផ្តួល​ក្រុម AC Milan ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួចមក អ្នកចាត់ការ​ទូទៅ​លោក Arsen Wenger ជឿជាក់ថា​កូនក្រុម​របស់លោក នឹង​អាចឈាន​ជើង​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត ដោយ​អាច​ឈ្នះ​លើ​គូប្រជែង CSKA Moscow របស់​រុស្ស៊ី​នៅក្នុង​ផ្ទះ​ខ្លួន​យប់​នេះ​។​

​សម្រាប់​ការ​ប្រជែង​គ្នា​ក្នុង​វគ្គ ៨​ក្រុម​នេះ ក៏មាន​ការប្រកួត​ចំនួន​៣​គូ​ផ្សេងទៀត​ដែល​ធ្វើឡើង​នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ​។​

 Atletico Madrid នឹង​បើកទ្វារ​ទទួលភ្ញៀវ Sporting CP ខណៈ​ម្ចាស់ផ្ទះ Lazio ស្វាគមន៍ Salzburg ហើយ RasenBallsport Leipzig ត្រូវ​ជួប Marseille៕


Tag:
 បាល់ទាត់​
  UEFA Europa League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com