ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នយោបាយជាតិ
ការងារជាប្រធាន NGO? នយោបាយ? ជំនួញ? លោក យ៉ង សាំងកុមារ មកដល់ផ្លូវបំបែក…
× ភ្នំពេញ៖ លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ ដែលធ្លាប់ធ្វើជានាយកអង្គការកសិកម្ម សេដាក់ ប្រមាណជា២០ឆ្នាំ បានបញ្ជាក់ថា លោកចង់ចំណាយជីវិតចុងក្រោយរបស់លោកដោយបង្កើតគណបក្សនយោបាយ។ បច្ចុប្បន្ន លោកជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។ ស្របពេលជាមួយគ្នាលោកក៏បានធ្វើជំនួញដោយបើកភោជនីយដ្ឋានឈ្មោះ អូក្រា ដើម្បីលក់ផលិតផលខ្មែរសុទ្ធសាធផងដែរ។ ការងារជាប្រធានអង្គការ, ជាអ្នកជំនួញ និងជាអ្នកនយោបាយ តើលោក យ៉ង សាំងកុមារ ស្រឡាញ់មួយណា?
នេះ គឺជាសំណួរដែលោក កុមារ នឹងឆ្លើយទៅកាន់លោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗក្នុងបទសម្ភាសខាងក្រោមនេះ។ សូមអញ្ជើញស្តាប់ដូចតទៅ៖
សូមស្តាប់សំឡេងដូចតទៅ៖
ខាងក្រោមនេះ គឺជាជីវព័ត៌មានរបស់លោក យ៉ង សាំងកុមារ
អំពីបណ្ឌិត យ៉ង សាំងកុមារ
ខ្ញុំបាទឈ្មោះ យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំជាគ្រូបង្រៀន ម្តាយខ្ញុំជាកសិករ។
ទាក់ទងការសិក្សា ខ្ញុំរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេសអាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥) ។
ប្រវត្តិការងារសំខាន់ៗរបស់ខ្ញុំមានដូចជា៖
• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣
• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧
• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក ពីឆ្នាំ១៩៩៧-២០១៥
• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦
• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ
• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
• ទាក់ទងស្ថានភាពគ្រួសារ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។
• បច្ចុប្បន្ន ខ្ញុំបំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ចំណេះភាសាបរទេស៖ អង់គ្លេស អាល្លឺម៉ង់ និង បារាំង
ពានរង្វាន់៖ Ramon Magsaysay Award ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ និង អាហារូបករណ៍ Friedrich Neumann នៃមូលនិធិគណបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង។
ខ្ញុំបង្កើតគេហទំព័រ saingkoma.com នេះឡើង ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com