ជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជនស្រុកក្រឡាញ់ បញ្ជ្រាប​កម្មវិធី​ព្រះពុទ្ធសាសនា​ក្នុងឱកាស​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​
06, Apr 2018 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
​យុវជន​ដែលជា​សិស្ស និង​អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់ ខេត្តសៀមរាប នាំគ្នា​ធ្វើ​កិច្ចការ​ដ៏​ល្អ​មួយ​ដល់​សង្គម​។ ពួកគាត់​បាន​ផ្តួចផ្តើម​រៃអង្គាស​ថវិកា​នៅតាម​សហគមន៍​ដើម្បី​រៀបចំ​កម្មវិធី «​សង្ក្រាន្ត​វិទ្យាល័យ​ក្រឡាញ់​» រយៈពេល​ពីរ​ថ្ងៃ​ក្រោម​បរិយាកាស​សប្បាយរីករាយ​។​



«​ក្មេងៗ ពិតជា​រៀបចំ​បានល្អ​ណាស់ ខ្ញុំ​សប្បាយចិត្ត​មែនទែន ដោយបាន​ឃើញ​សកម្មភាព​បែបនេះ​»​។ លោក អ៊ូ សុខសាន្ត គ្រូបង្រៀន​ម្នា​ក់នៅ​វិទ្យាល័យ​ក្រឡាញ់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ និង​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។​

​លោក សុខសាន្ត បាន​បញ្ជាក់ថា សិស្ស និង​អតីត​សិស្ស​នៃ​វិទ្យាល័យ​របស់លោក បាន​បំផុសគំនិត​សៀមរាប​ពិធី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច ជា​លើកដំបូង ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៦ ខែមេសា ក្នុង​គោលបំណង​បង្កើន​ភាព​រីករាយ​ក្នុង​សហគមន៍ ថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណីជាតិ និង​ល្បែង​ប្រជាប្រិយ​។​

​បន្ថែម​ពីលើ​នេះ យុវជន​នៅ​ស្រុក​ក្រឡាញ់ ចង់​បង្ហាញ​ពី​គំរូ​ភាព​នៃ​ការសហការ និង​សាមគ្គី​គ្នា​ដើម្បី​សហគមន៍ ការដឹងគុណ​ចំពោះ​ឪពុកម្តាយ លោកគ្រូ​-​អ្នកគ្រូ និង​សង្គមជាតិ ក៏ដូចជា​ការផ្សារភ្ជាប់​យុវជន​ទៅនឹង​ព្រះពុទ្ធសាសនា​។​

​ក្រៅពី​កម្មវិធី​កម្សាន្ត​ផ្សេងៗ ក្រុមយុវជន​បានរៀបចំ​កម្មវិធី​ស្មូត​បរិយាយ​ព្រះ​គុណ​ម៉ែ កម្មវិធី​កតញ្ញូ​ចំពោះ​មាតាបិតា និង​លោកគ្រូ​-​អ្នកគ្រូ ពិធី​ស្មឹង​ស្មាធិ៍ ក៏ដូចជា​កម្មវិធី​រាប់បាត្រ​ព្រះសង្ឃ​៥០​អង្គ​ផងដែរ​៕













































​រូបថត​ទាំងអស់​ផ្តល់​ដោយ​៖ លោក អ៊ូ សុខសាន្ត​

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com