ជាតិ
សង្រ្កាន្តឆ្នាំថ្មី
រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​ភ្លើង​លម្អ​ផ្លូវ​ច្រើន​កន្លែង​សម្រាប់​ទទួល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
07, Apr 2018 , 3:39 pm        
រូបភាព
រូបភាព៖ ហ្វេស​ប៊ុក​អភិ​​បាល​​ខេត្ត​​សៀមរាប
រូបភាព៖ ហ្វេស​ប៊ុក​អភិ​​បាល​​ខេត្ត​​សៀមរាប
​សៀមរាប​៖ បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ និង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នឹង​ចូល​មកដល់​នៅ​រយៈពេល​ដ៏​ឆាប់​ខាងមុខ​។ រដ្ឋបាល​ខេត្តសៀមរាប បាននិងកំពុង​រៀបចំ​ភ្លើង​លម្អ​ជាច្រើន​កន្លែង ក្នុងន័យ​លើក​សោ​ភ័​ណ្ឌ​ភាព​ក្រុង ក៏ដូចជា​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យមាន​របៀបរៀបរយ​ស័ក្ដិសម​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​ទាំង​ក្នុង និង​ក្រៅ​តំបន់​។​

 
​ងៀក​នៅតាម​ផ្លូវ​សំខាន់ៗ មាន​ផ្លូវជាតិ​លេខ​៦ មានការ​បំពាក់​ភ្លើងស្ដុប​បន្ថែម ផ្លូវ​ក្នុង​ក្រុង​រៀបចំ​ភ្លើង​លម្អ​ចម្រុះ ជា​អ្វីដែល​រដ្ឋបាល​ខេត្តសៀមរាប បាន​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ និង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ចំណែក​នៅតាម​បណ្តា​សណ្ឋាគារ​វិញ ក៏មាន​ការ​លម្អ​តាម​រចនាបថ​ផ្សេងៗ​គ្នា​ផងដែរ ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ខេត្តសៀមរាប​។​


 
​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ជាប្រចាំ​ឆ្នាំ លោក​អភិបាលខេត្ត​សៀមរាប ឃឹម ប៊ុន​សុង បាន​ព្យាករណ៍​ថា ចំនួន​ទេសចរ​ឆ្នាំនេះ​នឹងមាន​ការកើនឡើង​ជាង​ឆ្នាំទៅ​។ លោក​បន្ថែមថា ដូច្នេះ​ដើម្បី​ត្រៀម​ស្វាគមន៍​ទេសចរ រដ្ឋបាលខេត្ត​បានរៀបចំ​ភ្លើង​បំភ្លឺ និង​លម្អ​ផ្លូវ​ជាច្រើន​ទីតាំង ដើម្បី​បង្ក​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​ដំណើរ​កម្សាន្ត​របស់​ពួកគេ​។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​យប់​ថ្ងៃទី​៥ ខែមេសា ពេល​ចុះ​ពិនិត្យ​ការបំពាក់​ភ្លើង​លម្អ​នៅក្នុង​ក្រុង លោក ឃឹម ប៊ុន​សុង បន្តទៀតថា ដើម្បី​បញ្ច្រាស​ការកកស្ទះ អាជ្ញាធរ​បាន​បំពាក់​ភ្លើងស្ដុប​នៅ​៥​ទីតាំង​បន្ថែម ដោយ​រំពឹងថា នឹង​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​។​
 
​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ដែរ​ថា លោក​រំពឹងថា​នឹងមិន​មាន​បញ្ហា​កង្វះ​បន្ទប់​ស្នាក់​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះទេ ទោះ​លោក​មើលឃើញថា ភ្ញៀវទេសចរ​នឹង​បង្វែរ​មក​កម្សាន្ត​ខេត្តសៀមរាប​ជំនួស​ក្រុងព្រះសីហនុ ដែល​កំពុង​ខ្វះ​បន្ទប់​ស្នាក់នៅ​ក៏ដោយ​។ លោក​បន្ថែមថា មន្ទីរ​ទេសចរណ៍​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​ទាំងនេះ​ទៅដល់​ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​រួចហើយ ដោយ​មិនត្រូវ​ដំឡើងថ្លៃ​សេវា​បន្ថែម​ឡើយ តែ​លោក​បញ្ជាក់ថា អាច​នឹងមាន​ម្ចាស់​អាជីវកម្ម​ខ្លះ មិន​គោរព​តាម​ការផ្សព្វផ្សាយ​នេះ​។ «​យើង​មិនអាច​ឃាត់​គេ​មិនឱ្យ​ដំឡើងថ្លៃ​សេវា​ទេ ប៉ុន្តែ​ម្ចាស់​អាជីវក​ម្មណា​ដែល​គោរព​តាម​ការផ្សព្វផ្សាយ​របស់​យើង នោះ​យើង​នឹង​ផ្តល់​ប័ណ្ណសរសើរ​ដល់​ពួកគេ​»​។ លោក ង៉ូ​វ សេង​កាក់ បញ្ជាក់​បន្ថែមថា​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អង្គរ​សង្ក្រាន្ត​
  ចូលឆ្នាំ​ខ្មែរ​
  ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com