ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ទៅលេង​បុណ្យ​ភូមិ កុំ​ភ្លេច​ចូល​លេងល្បែង​ប្រជាប្រិយ​ក្នុង​ប្រអប់​ខ្មៅ​
07, Apr 2018 , 10:22 am        
រូបភាព
​ភ្នំពេញ​៖ បុណ្យ​ភូមិ​ឆ្នាំ​ទី​៥​នេះ រៀបចំ​នៅ​វត្ត​គោក​អម្ពិល ចាប់ពី​ថ្ងៃទី​៦-៨ ខែមេសា ដោយមាន​រៀបចំ​កម្មវិធី​សិល្បៈ​ជាច្រើន ក្នុងនោះ​ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការលេង​ប្រជាប្រិយ​ខ្មែរ​នៅក្នុង​ប្រអប់​ខ្មៅ តាមបែប​ច្ចេក​វិទ្យា​ទំនើប​។


​កញ្ញា រិទ្ធី លំអរ​ពេជ្រ អ្នករៀបចំ​កម្មវិធី​បុណ្យ​ភូមិ បាន​និយាយថា មាន​ទម្រង់​សិល្បៈ​ជាច្រើន​ប្រភេទ​ដូចជា យីកេ​, របាំ​បុរាណ​, ល្ខោនស្បែក​។ អ្វីដែល​ខុស​ខុសប្លែក​ពី​ឆ្នាំមុនៗ​គឺ កម្មវិធី​បានរៀបចំ ការលេង​ល្បែង​ប្រជាប្រិយ​២​ប្រភេទ គឺ​បោះអង្គញ់ និង​ចោល​ឈូង នៅក្នុង​ប្រអប់​ខ្មៅ ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​។ កញ្ញា រិទ្ធី លំអរ​ពេជ្រ បញ្ជាក់ថា​៖« អ្នក​មក​ចូលរួម​កម្មវិធី​បុណ្យ​ភូមិ នឹង​បាន​លេង​សប្បាយរីករាយ​ជាមួយ​ល្បែង​ប្រជាប្រិយ​នេះ និង​យល់ដឹង​កាន់តែច្បាស់​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀប​ទម្លាប់​ខ្មែរ​»​។​
 
​អ្នក​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នៅក្នុង​ប្រអប់​ខ្មៅ អាច​ចូល​លេង​បាន​ម្តង​៥​នាក់ ហើយ​មុននឹង​អាច​លេង​បាន​អ្នកចូលរួម ត្រូវ​ទាយ​ឈ្មោះ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។ នៅពេល​ទាយ​ត្រូវ​ហើយ ទ្វារ​នៅ​ពីមុខ​អ្នកលេង​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ ហើយ​អ្នកចូលរួម អាច​លេងល្បែង​ទីមួយ​បាន គឺ​ល្បែង​បោះអង្គញ់​។ អ្នកលេង​ត្រូវ​បោះអង្គញ់​ឲ្យ​ដួល​ទាំងអស់ ដែល​នេះ​គឺជា​លក្ខខណ្ឌ​កំណត់​។ លុះ​អង្គញ់​ដួល​អស់ហើយ ផ្ទាំង​រូបភាព​ដែល​រៀបរាប់​ពី​ល្ខោនស្បែក​ធំ នឹង​បង្ហាញខ្លួន ឲ្យ​អ្នកចូលរួម​លេង​ឃើញ​។  បន្ទាប់ពី​ការរៀបរាប់​ពី​ល្ខោនស្បែក​ធំ គឺ​ដល់​វេលា​លេងល្បែង​ទី​២ គឺ​ល្បែង​ចោល​ឈូង​។  អ្នកលេង​ឈ្នះ​នឹង​ទទួលបាន​អាវយឺត ឬ​ក្រមា ជា​វត្ថុ​អនុស្សាវរីយ​៕







​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ភ្នំពេញ​
 ​ បុណ្យ​ភូមិ​
 ​ ល្បែង​ប្រជាប្រិយ​
© រក្សាសិទ្ធិដោយ thmeythmey.com