កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់​ជើងឯក​៥​ជំនាន់ ប្រេ​ស៊ី​ល បាន​លេខ​៤​នៅ​ទឹកដី​ខ្លួនឯង​កាលពី​៤​ឆ្នាំមុន​
08, Apr 2018 , 10:39 pm        
រូបភាព
​ម្ចាស់​ជើងឯក​៥​សម័យកាល ប្រេ​ស៊ី​ល និង​ជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​នេះ ច្រើនជាងគេ បាន​កៅអី​ទៅកាន់​ការប្រកួត​ដណ្តើមពាន​រង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ស្ថិតនៅក្នុង​ពូ​ល E ត្រូវ​ជួប​ជាមួយ ស្វី​ស កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី​។​

 
​អ្នកចាត់ការ​ទូទៅ​៖ លោក Tite (​ប្រេ​ស៊ី​ល​)
​ការប្រែប្រួល​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចាប់តាំងពី​ការឡើង​កាន់កាប់​ដោយ​លោក Tite កាលពី​ខែ​ខែមិថុនា​ឆ្នាំ ២០១៦ មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ គឺ​ក្រុម​សាំ​បា​នេះ​នៅតែ​ខ្លាំង​។ នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ឡាទីន អតីត​អ្នកចាត់ការ Corinthians វ័យ​៥៦​ឆ្នាំ បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​៩​ប្រកួត​ជាប់​គ្នា ដើម្បី​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​អាច​ចូលរួម​ជាមួយ​ម្ចាស់ផ្ទះ​ទៅ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ World Cup លើក​ទី​២២​។​


 
​កីឡាករ​ឆ្នើម​៖ Neymar 
​ជ័យលាភី​ពានរង្វាន់​កីឡាបាល់ទាត់ FIFA Confederations Cup និង​ម្ចាស់​មេដាយមាស​អូឡាំពិក Neymar នឹង​បង្ហាញខ្លួន​ជា​លើក​ទី​២ របស់គេ​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​ទឹកដី​រុស្ស៊ី​។​
 
​តារា​ឆ្នើម និង​ជា​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​របស់ Paris Saint-Germain នេះ​ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០១៥ ម្តង​ដែរ កាល​ស្នាក់នៅ​ជាមួយ Barcelona​។​


 
​ប្រវត្តិ​ក្នុង World Cup៖ 
​នេះ​ជា​វត្តមាន​លើក​ទី ២១​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ ដែល​មានន័យថា​ប្រទេស​នេះ​អាក់ខាន​ចូលរួម​តែមួយ​លើក​ប៉ុណ្ណោះ​ចាប់តាំងពី​ការបង្កើតពាន​នេះ​ឡើង​នៅ​ឆ្នាំ​១៩៣០​មក​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺ​លើក​បាន World Cup រហូតដល់​ទៅ​៥​លើក ក្នុង​ឆ្នាំ​១៩៥៨, ១៩៦២ ,១៩៧០, ១៩៩៤ និង​២០០២​។ ក្រៅពីនេះ​ក្រុម​រហស្សនាម​សាំ​បា​ធ្លាប់​រងជើង​ឯក​២​លើក និង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​១១​ដង​ផងដែរ​។ ប្រេ​ស៊ី​ល ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ពិភពលោក ក្នុង​តារាង FIFA Ranking៕
 
​កម្មវិធី​ប្រកួត​៖
- ១៨ មិថុនា​៖ ប្រេ​ស៊ី​ល Vs ស្វី​ស (​ម៉ោង ១​អធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)
- ២២ មិថុនា​៖ ប្រេ​ស៊ី​ល Vs កូ​ស្តា​រី​កា (​ម៉ោង ៧​យប់​)
- ២៨ មិថុនា​៖ ស៊ែ​ប៊ី Vs ប្រេ​ស៊ី​ល (​ម៉ោង ១​អធ្រាត្រ​)



Tag:
 បាល់ទាត់​
  FIFA World Cup
 GroupE
© រក្សាសិទ្ធិដោយ thmeythmey.com