ជាតិ
អដ្ឋិធាតុ​លោក គ​ង្គ ប៊ុន​ឈឿន បាន​តម្កល់​នៅ​ស្រុកកំណើត​តាម​បំណង​
09, Apr 2018 , 8:30 am        
រូបភាព
រូបភាពពី​​ហ្វេស​​ប៊ុក​​លោក មុត ថារី
រូបភាពពី​​ហ្វេស​​ប៊ុក​​លោក មុត ថារី
​បាត់ដំបង​៖ ទទួលមរណភាព​ជិត​២​ឆ្នាំ​ហើយ បំណង​របស់​ម្ចាស់​កវី​ស្ទឹង​សង្កែ​លោក គ​ង្គ ប៊ុន​ឈឿន ទើត​តែ​បានសម្រេច គឺមាន​ទីតាំង​តម្កល់​ធាតុ​លោក នៅក្បែរ​ស្ទឹង​សង្កែ​។ អដ្ឋិធាតុ​របស់លោក ត្រូវបាន​ដង្ហែ និង​បាន​តម្កល់​នៅក្នុង​ប្រាង្គ​ដែល​សាងសង់​នៅក្នុង​បរិវេណ​វត្ត​កណ្ដាល ខេត្តបាត់ដំបង នៅក្នុង​ពិធីបុណ្យ​(​បញ្ចុះ​អដ្ឋិធាតុ និង​ឆ្លង​ប្រាង្គ​) ដែល​រៀបចំ​ដោយ​ក្រុមគ្រួសារ នៅ​ថ្ងៃទី ៧ និង​ទី​៨ ខែមេសា​នេះ​។ ជាមួយគ្នានេះដែរ រូបសំណាក​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ ក៏ត្រូវ​បាន​តម្កល់​នៅខាងមុខ​ប្រាង្គ ក្នុង​ទីធ្លា​វត្ត        កណ្តាល ដែលមាន​ទីតាំង​នៅជាប់​ដងស្ទឹង​សង្កែ​ផង និង​នៅ​ទល់មុខ​ដើម​ដូង​ទី​១០​ផង​។​



​លោក យាង វណ្ឌី តំណាង​អ្នករៀបចំ​កម្មវិធី​បុណ្យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា រូបសំណាក់ និង​ប្រាង្គ​នេះ ចំណាយ​ថវិកា​សាងសង់​ចំនួន ១៦០០០​ដុល្លារ ដែលជា​ថវិកា​ក្រុមគ្រួសារ និង​សប្បុរសជន​នានា​។ 
 
​លោក គ​ង្គ ប៊ុន​ឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ បានទទួល​មរណភាព​នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ប្រទេស​ន័​រវេ​ស​។ នៅមុន​មរណភាព លោក​បាន​ប្រាប់​ពី​បំណងប្រាថ្នា​របស់ខ្លួន​ថា ចង់​មាន​ទី​កម្ក​ល់​ធាតុ នៅក្បែរ​ស្ទឹង​សង្កែ​។ ជិត​២​ឆ្នាំក្រោយ​លោក អនិច្ចកម្ម ក្តី​បំណង​របស់លោក​កវី​ម្ចាស់​ស្ទឹង​សង្កែ បានសម្រេច ដោយ​អដ្ឋិធាតុ និង​រូបសំណាក់ គឺ​កម្ក​ល់​នៅ​វត្ត​កណ្តាល ជាប់​ស្ទឹង​សង្កែ​៕







Tag:
 គ​ង្គ ប៊ុន​ឈឿន​
  រូបសំណាក់​
  អដ្ឋិធាតុ​
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com