កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វី​ស ធ្លាប់​ឆ្លង​ចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​៣​លើក​ក្នុងចំណោម​វត្តមាន​១០​លើក​
09, Apr 2018 , 9:10 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្វី​ស ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល E ត្រូវ​ជួប​ម្ចាស់​ជើងឯក​៥​សម័យ ប្រេ​ស៊ី​ល កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី​។​



​អ្នកចាត់ការ​ទូទៅ​៖ Vladimir Petkovic (​បូ​ស្ន៊ី​)
​អ្នកចាត់ការ​សញ្ជាតិ​បូ​ស្ន៊ី​រូបនេះ​នឹងត្រូវ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងនាម​ជា​ដឹកនាំ​ក្រុម​ស្វី​ស​ដើម្បី​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ​អៀរ​ឡង់​ខាងជើង​ក្នុងការ​ប្រកួត Play-off​។ 
​លោក Petkovic វ័យ​៥៤​ឆ្នាំ បាន​ឡើង​កាន់កាប់​ក្រុម​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ នៅក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ World Cup 2014 ហើយ​អាចជួយ​ក្រុម​នេះ​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ Euro 2016 នៅ​បារាំង​ទៀតផង​។​


 
​កីឡាករ​ឆ្នើម​៖ Granit Xhaka
​ជា​កីឡាករ​ល្អ​ជាងគេ​របស់​ស្វ៊ី​ស​ប្រចាំឆ្នាំ​២០១៧ (player of the year for 2017)​។ Xhaka គឺជា​តួអង្គ​សំខាន់​ម្នាក់​សម្រាប់​ក្រុម​របស់លោក Vladimir Petkovic​។ ខ្សែបម្រើ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal វ័យ​២៥​រូបនេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ទម្រង់​លេង​របស់គេ​រួច​ម្តងមកហើយ​ក្នុងការ​ប្រកួត World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​។​


 
​ប្រវត្តិ​ក្នុង World Cup៖ 
​នេះ​ជា​វត្តមាន​លើក​ទី ១១​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​ស្វី​ស​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​លំដាប់​ទី​១​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣៤ និង​ចុងក្រោយ ២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺអាច​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​ចំនួន​៣​ដង គឺ​នៅ​ឆ្នាំ ១៩៣៤, ១៩៣៨ និង ១៩៥៤​។ ស្វី​ស ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៨​ពិភពលោក ក្នុង​តារាង FIFA Ranking​។​
 
​កម្មវិធី​ប្រកួត​៖ 
- ១៨ មិថុនា​៖ ប្រេ​ស៊ី​ល Vs ស្វី​ស (​ម៉ោង ១ អធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)
- ២៣ មិថុនា​៖ ស៊ែ​ប៊ី Vs ស្វី​ស (​ម៉ោង ១​អធ្រាត្រ​)
- ២៨ មិថុនា​៖ ស្វី​ស Vs កូ​ស្តា​រី​កា (​ម៉ោង ១​អធ្រាត្រ​)



Tag:
 FIFA World Cup
  ស្វីស
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com