រថយន្ត
អន្តរជាតិ
ពលរដ្ឋ​អ្នក​មាននៅ​ស្វី​ស ជិះ​យន្តហោះ​ច្រើនជាង​ជិះ​រថយន្ត​
09, Apr 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​យោងតាម​ការសិក្សា​មួយ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន 24heures.ch អំណាច​ទិញ និង​តម្លៃ​សំបុត្រ​យន្តហោះ​ធ្លាក់ចុះ នាំ​ឲ្យ​ពលរដ្ឋ​ស្វី​សមាន​កំណើន​កាន់តែច្រើន លើ​ការធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ក្រៅប្រទេស​។​



​ជនជាតិ​ស្វី​ស​ធ្វើដំណើរ​លើផ្លូវ​ជា​មធ្យម​១​ម៉ោង និង​៣០​នាទី ក្នុង​មួយថ្ងៃ​។ អ្នករស់នៅ​ក្នុង​ទីក្រុង​ដែលមាន​ចំនួន​ច្រើន តែ​ប្រើប្រាស់​រថយន្ត​តិចតួច ប៉ុន្តែ​ពួកគាត់​និយម​ធ្វើដំណើរ​តាម​យន្តហោះ​។​

​ការសិក្សា​ស្តីពី​ការ​ចល័ត​ដំណើរ ដែល​ផ្សាយ​ដោយ​ការិយាល័យ​អភិវឌ្ឍន៍​ដែនដី​សហព័ន្ធ ពលរដ្ឋ​ស្វី​ស​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​កាន់តែច្រើន ដោយសារតែ​ឥទ្ធិពល​នៃ​សង្គម​សេដ្ឋកិច្ច របត់​នៃ​ជីវិត និង​បរិយាកាស​ជុំវិញ​។​

​នៅ​តំបន់​ដែលមាន​មនុស្ស​ច្រើន ប្រជាពលរដ្ឋ​ធ្វើដំណើរ​ខ្លី​ជាង ប៉ុន្តែ​ពួកគេ​ចូលចិត្ត​ធ្វើដំណើរ​ទៅ​លំហែរ​កាយ​ច្រើន​នៅ​ទី​ឆ្ងាយ ជាពិសេស​តាម​យន្តហោះ​។ ជា​មធ្យម ពលរដ្ឋ​ស្វី​ស​ធ្វើដំណើរ​ចម្ងាយ​ក្នុង​រង្វង់​៣៦.៨​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។ ជាមួយនឹង​កំណើនប្រជាជន កំណើន​ការងារ ការធ្វើដំណើរ​តាម​សេវា​ដឹកជញ្ជូន​សាធារណៈ កើន​ពី​៦.៥ ទៅ​១១.៣​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។ រីឯ​ថ្មើ​ជើង ឬ​ការ​ជិះ​កង់ មាន​ក្នុង​រង្វង់​ពី​១.២​គីឡូម៉ែត្រ ទៅ​២.៤​គីឡូម៉ែត្រ​៕



© រក្សាសិទ្ធិដោយ thmeythmey.com