កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូស្តារីកា បានធ្វើឲ្យក្រុមខ្លាំងៗនៅអឺរ៉ុប ចុកឈាមកាលពី៤ឆ្នាំមុន រូបភាពពី AFP
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូស្តារីកាដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល E ត្រូវប៉ះជាមួយប្រេស៊ីល ស្វីស និងស៊ែប៊ី។ នេះជាការបង្ហាញខ្លួនលើកទី៥ហើយសម្រាប់ក្រុមមកពីទ្វីបអាមេរិកកណ្តាលមួយនេះ ចាប់តាំងពីចូលរួមលើកដំបូងឆ្នាំ ១៩៩០។
គ្រូបង្វឹក៖ លោក Oscar Ramirez (កូស្តារីកា)
ធ្លាប់ជាអតីតជំនួយការរបស់ក្រុមជម្រើសជាតិកូស្តារីកានៅឆ្នាំ ២០០៦ ដល់២០០៨ មុនឡើងជាគ្រូធំដើម្បីជំនួសតំណែងលោក Paulo Wanchope នៅខែសីហា ឆ្នាំ២០១៥។ Ramirez វ័យ៥៣ឆ្នាំ ក៏ធ្លាប់ជាអតីតខ្សែបម្រើរបស់ក្រុមនេះផងដែរជាមួយនឹងការបង្ហាញខ្លួន៤ប្រកួតនៅ World Cup ឆ្នាំ១៩៩០ ដែលអ៊ីតាលីធ្វើជាម្ចាស់ផ្ទះនោះ។ ក្រៅពីនោះលោកក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបជាច្រើននៃលីកក្នុងស្រុកផងដែរ។
កីឡាករឆ្នើម៖ Bryan Ruiz
កីឡាករដែលអាចលេងបាន២តួរនាទី ជាខ្សែបម្រើផង និងខ្សែប្រយុទ្ធផង Ruiz ជាតួរអង្គសំខាន់ក្នុងការជួយកូស្តារីកាឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ World Cup 2014 នៅក្រុងរីយ៉ូ ដោយមានប្រៀបលើអ៊ីតាលី អង់គ្លេស ក្រោយមកទម្លាក់ក្រិក មុននឹងចាញ់ហូឡង់ ដដោយការទាត់ប៉េណាល់ទី។ ប្រធានក្រុមវ័យ ៣២ឆ្នាំ អាចរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមមកពីអាមេរិកកណ្តាលមួយនេះចំនួន៣គ្រាប់ក្នុងវគ្គជម្រុះតាមតំបន់ដើម្បីបានកៅអីទៅរុស្ស៊ី ឆ្នាំ២០១៨។
ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី ៥ របស់ជម្រើសជាតិកូស្តារីកា សម្រាប់ក្រុមមកពីតំបន់អាមេរិកកណ្តាលមួយនេះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក បន្ទាប់ពីចូលរួមលើកដំបូងក្នុងឆ្នាំ ១៩៩០ និងចុងក្រោយឆ្នាំ២០១៤។ លទ្ធផលល្អបំផុតដែលពួកគេទទួលបាន គឺអាចឈានដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រនៅឆ្នាំ ២០១៤។ កូស្តារីកា ស្ថិតនៅចំណាត់ថ្នាក់ទី ២៦ពិភពលោក ក្នុងតារាង FIFA Ranking។
កម្មវិធីប្រកួត៖
- ១៧ មិថុនា៖ កូស្តារីកា Vs ស៊ែប៊ី (ម៉ោង ៧យប់ ម៉ោងនៅកម្ពុជា)
- ២២ មិថុនា៖ ប្រេស៊ីល Vs កូស្តារីកា (ម៉ោង ៧យប់)
- ២៨ មិថុនា៖ ស្វីស Vs កូស្តារីកា (ម៉ោង ១អធ្រាត្រ)
Tag:
បាល់ទាត់
FIFA World Cup
GroupE
© រក្សាសិទ្ធិដោយ thmeythmey.com