រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចំណុច​គួរ​យល់ដឹង​!!! តើ​អ្នកប្រើប្រាស់​រថយន្ដ​គួរតែ​ជ្រើស​យក​យានដ្ឋាន​ជួសជុល​រថយន្ដ​បែបណា​
10, Apr 2018 , 10:09 am        
រូបភាព
ដោយ:
​ការ​ជ្រើស​យក​យានដ្ឋាន​ជួសជុល​រថយន្ដ គឺជា​កត្តា​មួយ​ដ៏​សំខាន់​បន្ទាប់ពី​យើង​ទិញ​រថយន្ដ​មកប្រើប្រាស់​រួច ព្រោះ​វា​អាចធ្វើ​ឲ្យ​យើង​ចំណេញ​ពេលវេលា និង​ថវិកា​ជាច្រើន ហើយ​អ្វី​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការគ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​ការជួសជុល​ដែល​មិនមាន​ជំនាញ​ពី​យាន្ដ​ដ្ឋា​ន​ដែល​គ្មាន​ស្ដង់ដា​ពិតប្រាកដ​។ ជា​ឧទាហរណ៍​ដូចជា កាលពី​ថ្មីៗ​នេះ មាន​កណី​ឆេះ​រថយន្ដ​ទំនើប Range Rover មួយគ្រឿង ដោយសារតែ​ឆ្លង​ប្រព​ន្ធ័​ភ្លើង​អគ្គីសនី ដែលជា​ហេតុ​បណ្ដាល​ឲ្យ​រថយន្ដ​មិន​ដំណើរការ ជាន់​ហ្វ្រាំង​មិន​ស៊ី កាច់ចង្កូត​មិនបាន ក៏​រេ​ទៅបុក​ដើមឈើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ឆេះ​យ៉ាង​សាហាវ​។ នេះ​គឺជា​សំណាង​មួយ​ដែល​រថយន្ដ​មិន​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាយុ​ជិវិត​អ្នកដទៃ និង​ខ្លួនឯង​។​

​បើតាម​ការពន្យល់ និង​បកស្រាយ​ពី​អ្នកជំនាញ​របស់​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា​អ្នកប្រើប្រាស់​រថយន្ដ​ទាំងអស់ គួរតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការ​ជ្រើស​យក​យានដ្ឋាន​ជួសជុល​រថយន្ដ​ដែលមាន​ស្ដង់ដា និង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ជាមួយនិង​ជាង​ដែលមាន​ជំនាញ​ពិតប្រាកដ​។ អ្នកជំនាញ​ក្រុមហ៊ុន Jaguar Land Rover ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកប្រើប្រាស់​រថយន្ដ​ទាំងឡាយ គួរ​ងាក​មក​ជួសជុល​រថយន្ដ​នៅតាម​យានដ្ឋាន​ថែទាំ និង​ជួស​ជុស​រថយន្ដ​ពី​ក្រុមហ៊ុន​ផ្លូវការ ឬ​យាន្ដ​ដ្ឋា​ន​នានា​ដែលមាន​ជាង​ជំនាញ​ច្បាសលាស់ និង​ឧ​បករ​ណ៏​គ្រប់គ្រាន់​។



ជាក់ស្ដែង​ដូចជា គ្រប់​យាន្ដ​ដ្ឋា​ន​ថែទាំ និង​ជួសជុល​រថយន្ដ របស់​ក្រុមហ៊ុន​ផ្លូវការ បាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ជាមួយនឹង​ជាង​ដែលមាន​ជំនាញ និង​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​រោងចក្រ​ផ្ទាល់​តែម្ដង ដូច្នេះហើយ​ទើប​រថយន្ដ​ដែល​មក​ជួសជុល​នៅក្នុង​យាន្ដ​ដ្ឋា​ន​របស់​ក្រុមហ៊ុន​ផ្លូវការ ត្រូវបាន​ពិនិត្យ និង​ជួសជុល​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​មិន​ឲ្យ​មាន​ចំនុច​ប្រហោង​ណា​កើតឡើង​ឡើយ​។ ជា​ឧទាហរណ៍​ដូចខាងលើ​ស្រាប់ រថយន្ដ​ដែល​ឆេះ​នោះ មូលហេតុ​ចម្បង​ធំ គឺ​ដោយសារ​ការជួសជុល​ពី​ជាង​ដែល​គ្មាន​ជំនាញ ទើប​វា​បណ្ដាល​ឲ្យ​រថយន្ដ​មិន​ដំណើរការ និង​ជាន់​ហ្វ្រាំង​មិន​ស៊ី​បែបនេះ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com