កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pep រំពឹង Man City អាចធ្វើ​បាន ដូច Barca ទម្លាក់ PSG កាលពី​រដូវ​កាល​មុន​
10, Apr 2018 , 3:48 pm        
រូបភាព
លោក Pep Guardiola គ្រូបង្វឹក Man City រំពឹង​វាយបក Liverpool វិញ នៅជើងទីពីរ។ រូបថត AFP
លោក Pep Guardiola គ្រូបង្វឹក Man City រំពឹង​វាយបក Liverpool វិញ នៅជើងទីពីរ។ រូបថត AFP
​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ Manchester City បាន​និយាយ​យ៉ាង​មុតមាំ​ថា «​នៅក្នុង​កីឡាបាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ​»​។ លោក​លើកឡើង​បែបនេះ នៅមុន​ជំនួប​រវាង​ក្រុម​មេឃ​ខៀវ និង​ហង្ស​ក្រហម នៃ​ពានរង្វាន់ UEFA Champions League ជើង​ទី​២ វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នក​ចាត់​អេ​ស្ប៉ា​ញ​ត្រូវតែ​យកឈ្នះ​លើ Liverpool ក្នុង​លទ្ធផល​លើសពី ៣-០ ឡើងទៅ​ទើប​អាច​ឈានទៅ​វគ្គ​បន្តបាន​។



Manchester City នឹង​បើកទ្វារ​កីឡដ្ឋាន Etihad ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool វិញ​សម្រាប់​ការប្រកួត​ជើង​ទី​២ នា​រាត្រី​ថ្ងៃទី​១០ ខែមេសា វេលា​ម៉ោង ១:៤៥ នាទី បន្ទាប់ពី​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ជើង​ទី​១ នៅ​ទឹកដី Anfield រហូតដល់ ៣-០​។​

​បើ​ទោះ​យ៉ាងនេះ​ក្តី លោក Guardiola នៅតែ​ជឿជាក់​លើ​កូនក្រុម​របស់ខ្លួន​ថា​នឹង​អាច​វាយបក​យកឈ្នះ​ក្រុម​របស់លោក Juergen Klopp នៅ​ជើង​ទី​២​នេះ​បាន ដោយ​លើកឡើងថា «​នៅក្នុង​កីឡាបាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ​»​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​

​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៧​ឆ្នាំ​រូបនេះ ក៏បាន​លើក​ឧទាហរណ៍​មក​រំលឹក​កាលពី Barcelona វាយបក​យកឈ្នះ Paris St Germain វគ្គ ១/៤ ជើង​ទី​២ កាលពី​រដូវ​កាល​មុន​រហូតដល់​ទៅ ៦-១ វិញ បើទោះបី​ក្រុម​យក្ស​បារាំង​រកបាន​គ្រាប់​បាល់ ៤-០ លើ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នៅ​ជើង​ទី​១​ក្តី​។​

​យ៉ាងណាក៏ដោយ អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool លោក Klopp ក៏បានផ្តល់​កំលាំងចិត្ត និង​ជំរុញ​ឲ្យ​កូនក្រុម​ខ្លួន​លេង​ឲ្យ​បានល្អ​ដូច​កាល​ជើង​ទី​១ ដោយ​មិន​មើលស្រាល​គូប្រជែង​នៅ​ជើង​ទី​២​នេះឡើយ ហើយ​ធ្វើ​យ៉ាង​ដើម្បី​រក​គ្រាប់​បាល់​បន្ថែមទៀត​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Pep Guardiola
  Manchester City
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com