ជាតិ
រដ្ឋាភិបាល ជំរុញ​ឲ្យ​យុវជន បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​តំបន់​អាស៊ាន​
10, Apr 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ជំរុញ​ឲ្យ​យុវជន​បង្កើន​សមត្ថភាព​កាន់តែ​ខ្លាំងក្លា ក្នុងការ​ប្រកួតប្រជែង​ការងារ​នៅក្នុង​តំបន់​អាស៊ាន​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង នៅ​ថ្ងៃទី​១០ មេសា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការងារ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន វា​ពិតជា​សំបូរបែប ប៉ុន្តែ​វា​ក៏​មិន​ងាយស្រួល សម្រាប់​យុវជន​ស្វែងរក​ការងារ​ធ្វើ​ដែរ​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ការងារ​ក្នុង​តំបន់​អាស៊ាន នឹង​ផ្ដល់ឱកាស​ច្រើន​សម្រាប់​យុវជន ដែលមាន​សមត្ថភាព​ខ្ពស់​។



​សូម​ស្ដាប់​សំឡេង​សម្ដេច ហ៊ុន សែន​៖





​បច្ចុប្បន្ន​កម្ពុជា មាន​អ្នកមាន​សមត្ថភាព​មួយចំនួន កំពុង​បម្រើ​ការងារ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​។ ហើយ​កម្ពុជា ត្រៀម​បញ្ជូន​មន្ត្រី​មាន​សមត្ថភាព​ខ្ពស់​ម្នាក់ ធ្វើជា​អគ្គលេខាធិការ​អាស៊ាន បន្ទាប់ពី​លោក  Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ថ្មី​បច្ចុប្បន្ន​។ កម្ពុជា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​អាស៊ាន នៅ​ឆ្នាំ​២០២២​ខាងមុខ ៕


Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com