ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្ត ឬ​សង្ក្រាន្តិ ជា​អ្វី​?
10, Apr 2018 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
​សង្ក្រាន្ត ចេញពី​ភាសាសំស្ក្រឹត «​សង្ក្រាន្តិ​»​។ បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជា​ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​)​។​



​ក្នុង​ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃទី ១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង : ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត ។ ត្រស្តិ​សង្ក្រាន្ត ពិធី​ត្រស្តិ​និង​សង្ក្រាន្ត​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ ។​

​នៅ​ឡាវ និង​ថៃ ពាក្យ «​សង្ក្រាន្ត​» ត្រូវបាន​ប្រើ​ជំនួស​ថា ជា​ពិធី​ចូលឆ្នាំថ្មី​។ ក្រៅពី​ភាសា​កំណើត​ថា Pii Mai ជនជាតិ​ឡាវ​ហៅ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់ខ្លួន​ថា Songkran​។ រីឯ​ក្នុង​ភាសា​ថៃ​វិញ គេ​និយម​ហៅ «​សុង​ក្រាន​» (​សង្ក្រាន្ត​) តែម្តង​៕

 



​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com