ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​នៅ​ថៃ​រាប់រយ​នាក់ បាន​សម្រុក​មក​ស្រុកកំណើត​វិញ ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​
10, Apr 2018 , 7:59 am        
រូបភាព
ដោយ:
​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មកដល់ ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ បាននាំគ្នា​សម្រុក​មក​ស្រុកកំនើត​វិញ ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ដល់​១៦ មេសា​។



​លោក ស៊ឹម សំអាត នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​និយាយថា ពលករ​ខ្មែរ ប្រមាណ​ពី​៤០០ ទៅ​៥០០​នាក់​ក្នុង​មួយថ្ងៃ បាននាំគ្នា​ចាកចេញ​ពី​ប្រទេស​ថៃ ដើម្បី​ជួបជុំ​គ្រួសារ និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ចំណែក​ពលករ​ខ្មែរ​ខុសច្បាប់ ដោយសារ​ចាញ់បោក​មេខ្យល់​នោះ ក៏ត្រូវ​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​ត្រឡប់មកវិញ​ផងដែរ​។

​អគ្គស្នងការដ្ឋាន​នគ​របាល់​ជាតិ បាន​ស្រង់​សម្តី​លោក ស៊ឹម សំអាត ដូច្នេះ​ថា​៖«​ករណី​ចាប់បញ្ជូន​ប្រជាជន​ខ្មែរ​ទៅធ្វើ​ការខុសច្បាប់​នៅ​ថៃ ត្រលប់មក​កម្ពុជា​វិញ​ក្នុង​១​សប្ដាហ៍ មាន​ត្រឹមតែ ១០០​នាក់​តែ​ប៉​ណ្ណោះ​។ ប៉ុន្តែ​ដោយសារ ជិត​ចូលឆ្នាំ​ខ្មែរ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ប្រជាជន​ខ្មែរ​រហូតដល់ ១៥០​នាក់ ក្នុង​១​ថ្ងៃ​»​។

​ជាមួយគ្នានេះ​លោក ស៊ឹម សំអាត ដែល​បាន​អំពាវនាវ​ឲ្យ​រថយន្តក្រុង និង​រថយន្ត​តាក់ស៊ី កុំ​ដំឡើងថ្លៃ​សេវា ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ ធ្វើដំណើរ​ទៅ​ស្រុកកំណើត​វិញ​៕


Tag:
 ពលករ​
 ​ចូលឆ្នាំ​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com