កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស៊ែ​ប៊ី បង្ហាញ​វត្តមាន​លើក​ទី​ពីរ ក្រោយ​ចែកផ្លូវ​ពី​ម៉ុង​តេ​ណេ​ហ្គ្រោ​
11, Apr 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ែ​ប៊ី​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ត្រូវ​ជួប​ក្រុម​ខ្លាំង​មកពី​អាមេរិក​ឡាទីន ប្រេ​ស៊ី​ល ស្វី​ស​ពី​អឺរ៉ុប និង​កូ​ស្តា​រី​កា​ពី​អាមេរិក​កណ្តាល នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E​។



​គ្រូបង្វឹក​៖ លោក Mladen Krstajic (​ស៊ែ​ប៊ី​)
​ជា​អតីត​ខ្សែការពារ​កាលពី​ស៊ែ​ប៊ី និង​ម៉ុង​តេ​ណេ​ហ្គ្រោ​នៅ​ជា​ប្រទេស​តែមួយ ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០០៦ លោក Krstajic ត្រូវបាន​ឡើងមក​ជំនួស​តំណែង​លោក Slavoljub Muslin ដែល​ត្រូវ​បញ្ចប់​តួរ​នាទី​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី​កាលពី​ខែតុលា ឆ្នាំ ២០១៧​។​



​កីឡាករ​ឆ្នើម​៖ Branislav Ivanovic
​ជា​ប្រធាន​ក្រុម​ស៊ែ​ប៊ី​ចាប់តាំងពី​ឆ្នាំ ២០១២ មក​។ Ivanovic ទើបតែ​បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​ជា​លើកដំបូង​ក្រុង​ការប្រកួត​ពានរង្វាន់ World Cup នេះ​។ ខ្សែការពារ​វ័យ​៣៤​ឆ្នាំ​ធ្លាប់​ឈ្នះ UEFA Champions League ១​លើក និង Premier League ៣​លើក​ជាមួយ Chelsea​។ បច្ចុប្បន្ន​រួប​គេ​ប្រកប​អាជីព​ក្នុង​ក្លិប​កីឡាបាល់ទាត់​កំពូល​រុស្ស៊ី Zenit St Petersburg​។​  


  ​
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី​១២​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី (​គិត​ទាំង​កាល​ជា​ប្រទេស​ស៊ែ​ប៊ី និង​ម៉ុង​តេ​ណេ​ហ្គ្រោ​) បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើកដំបូង​ឆ្នាំ ១៩៣០ និង​ចុងក្រោយ​ឆ្នាំ​២០១០​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺ​ចំណាត់ថ្នាក់​លេខ​៤ ចំនួន​ពីលើ​ក គឺ​ឆ្នាំ​១៩៣០ និង​១៩៦២​។ ស៊ែ​ប៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣៧​ពិភពលោក ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
- ១៧ មិថុនា​៖ កូ​ស្តា​រី​កា Vs ស៊ែ​ប៊ី (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៣ មិថុនា​៖ ស៊ែ​ប៊ី Vs ស្វី​ស (​ម៉ោង ១​អធ្រាត្រ​)
- ២៨ មិថុនា​៖ ស៊ែ​ប៊ី Vs ប្រេ​ស៊ី​ល (​ម៉ោង ១​អធ្រាត្រ​)


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com