ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​ស្លាប់​៥២ និង​របួស​១១៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​១០​ថ្ងៃ​ដើមខែ​មេសា​
11, Apr 2018 , 2:26 pm        
រូបភាព
ដោយ:
​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមេសា នេះ កើតឡើង​៩៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥២​នាក់ និង​របួស​១១៥​នាក់​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះផ្សាយ​ថា មូលហេតុ ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង រួមមាន បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​-​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បត់​ឆ្វេង​-​ស្ដាំ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ងងុយដេក និង​កត្តា​យានយន្ត ជាដើម​។

​បើ​ផ្អែក​តាម​ប្រភព​ខាងលើ​ដដែល រយៈពេល​១០​ថ្ងៃ​ដូចគ្នា ក្នុង​ខែមីនា​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​៩៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦២​នាក់ និង​របួស​១៦១​នាក់​។

​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច ស ខេង បាន​អំពាវ​នាវឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ច្បាប់​ចរ​ចរណ៍​។ ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង សម្ដេច បានស្នើ​ប្រជាពលរដ្ឋ​គ្រប់រូប អត់ធ្មត់ ខន្តី អ​និង​ធ្យា​ស្រ័យ​ឲ្យ​គ្នា ដោយ​ចៀសវាង​ការប្រើ​អំពើ​ហិ​ស្សា​ដាក់គ្នា គឺ​ត្រូវ​ទាក់ទង​ទៅ​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត ឲ្យ​មកជួយ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​-​របួស​-​ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com