ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខ្មុកយក្សបានទៅដល់បរិវេណ«ភូមិខ្ញុំ» ហើយ រូបភាព៖ ក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
× សៀមរាប៖ ខ្មុក ឬព្រះភក្ដ្រហនុមាន ដ៏ធំមិនធ្លាប់មាន ត្រូវបានក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត យកទៅដាក់បង្ហាញក្នុងបរិវេណភូមិខ្ញុំហើយ។ ភូមិខ្ញុំ ជាផ្នែកមួយនៃកម្មវិធីអង្គរសង្ក្រាន្ត ដែលមានទីតាំងនៅខាងជើងប្រាសាទបាយ័ន ដែលមានកម្មវិធីបង្ហាញវប្បធម៌ និងសិល្បៈសម្បូរបែប។
ប្រធានភូមិខ្ញុំ លោក សុខ សង្វារ បានប្រាប់សារព័ត៌មានថ្មីៗថា ហេតុផលដែលក្រុមការងាររបស់លោកធ្វើខ្មុកយក្សនេះឡើង គឺដើម្បីលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ ពិសេសនៅឆ្នាំនេះក្រសួងវប្បធម៌កំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ខ្មុក ឬព្រះភក្ដ្រហនុមាន ជាតួអង្គដ៏សំខាន់នៅក្នុងល្ខោនខោល។
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ពិធីបើកព្រះនេត្រព្រះភក្ដ្រហនុមាន ត្រូវបានរៀបចំធ្វើនៅបរិវេណភូមិខ្ញុំ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោក សុខ សង្វារ ថ្លែងថា ខ្មុកយក្សមានកម្ពស់ ២,៥០ម៉ែត្រ កម្រាស់ ២ម៉ែត្រ និងបណ្ដោយ ២,៩០ម៉ែត្រ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ខ្មុកយក្ស
ហនុមាន
សុខ សង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com