ជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក អ្នក​អាច​ទៅលេង «​ទឹកធ្លាក់​ឆាយ​ប្រុយ​» នៅ​ខេត្តពោធិ៍សាត់ ក្នុងឱកាស​ចូលឆ្នាំថ្មី​
11, Apr 2018 , 8:59 pm        
រូបភាព
រូបភាពមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់
រូបភាពមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់
ដោយ:
​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ឈានចូល​មកដល់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោកអ្នក ដែល​មិនទាន់មាន​គម្រោង​ដើរ​កម្សាន្ត​ទៅលេង​នៅ​រមណីយដ្ឋាន​ណា​ទេ អាច​ទៅលេង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ «​ទឹកធ្លាក់​ឆាយ​ប្រុយ​» នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ នៅ​តំបន់​នោះ​មាន​ទេសភាព​ស្អាត ខ្យល់​បរិសុទ្ធ លាយឡំ​ជាមួយនឹង​សំឡេង​បក្សាបក្សី អម​ទៅដោយ​ដើមឈើ ហើយ​ផ្លូវ ក៏​ងាយស្រួល​ធ្វើដំណើរ​។



អត្ថបទទាក់ទង


​តំបន់​អេកូរ​ទេសចរណ៍ធម្មជាតិ «​ទឹកធ្លាក់​ឆាយ​ប្រុយ​» ដែលមាន​កម្ពស់ ៦០​ម៉ែត្រ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
​ទឹកធ្លាក់​ឆាយ​ប្រុយ​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ដោយ​មកដល់​ស្រុក​វាលវែង បត់​ចូលមក​សហគមន៍​អូរ​សោម​ចម្ងាយ ៦០​គីឡូម៉ែត្រ នឹង​មកដល់​រមណីយដ្ឋាន​ធម្មជាតិ​នេះ​។ ម្យ៉ាងវិញទៀត បើ​ធ្វើដំណើរ​ចេញពី​ខេត្តកោះកុង មកកាន់​ឃុំ​អូរ​សោម គឺមាន​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា​នៅក្បែរ​ផ្លូវ​ចូល​នោះ​ថា «​ទឹកធ្លាក់​ឆាយ​ប្រុយ​»​។​

​ទឹកធ្លាក់​ឆាយ​ប្រុយ គឺជា​សម្បត្តិ​ធម្មជាតិ​មួយ​របស់​សហគមន៍​អូរ​សោម ដែលមាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល ទឹកស្អាត ភ្ញៀវ​ជាតិ​-​អន្តរជាតិ អាចមក​ហែល​ទឹក​លេង និង​ស្ទូចត្រី​កម្សាន្ត យ៉ាង​សប្បាយរីករាយ ហើយ​ទេសភាព មិន​ចាញ់​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ទេ​។ នៅពេល​ទៅដល់​ហើយ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ បំបាត់ទុក្ខ​កង្វល់ និង​ភាព​នឿយហត់​ពី​ការងារ នាឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​ទឹកធ្លាក់​នេះ ត្រូវបាន​គេ​ចាត់ទុកជា​កំណប់​ពិសេស ពីព្រោះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទៅលេង​កម្សាន្ត​សប្បាយ និង​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ អមដោយ​ព្រៃឈើ​ជាច្រើន​យោល​ទៅ​យោល​មក ហាក់​ចាំ​ស្វាគមន៍​ភ្ញៀវ ហើយ​សំឡេង​បក្សី​បក្សា​ខ្ញៀវខ្ញារ​កងរំពង​។ ចំណែក​ផ្លូវ​ចូល ជា​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម មិន​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឡើយ​។







​ប្រភព​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ មន្ទីរ​ទេសចរណ៍ ខេត្តពោធិ៍សាត់​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ទឹកជ្រោះ​
 ​ចូលឆ្នាំ​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com