ជាតិ
សុវត្តិភាព ចរាចរណ៍
រថយន្តក្រុងមួយ បានបើកធ្លាក់ពីលើស្ពាន បណ្តាលឲ្យស្លាប់៣នាក់ និងរបួស២៧នាក់ រូបពីអគ្គស្នងការនគរបាលជាតិ
× រថយន្តក្រុងរបស់ក្រុមហុនមួយ ដែលដឹកអ្នកដំណើរចេញពីភ្នំពេញ ទៅខេត្តឧត្តរមានជ័យ បានជួបឧបទ្ទវហេតុ ដោយធ្លាក់ពីលើស្ពាន នៅខេត្តសៀមរាប បណ្ដាលឲ្យមានមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល ២៧នាក់។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែមេសានេះ។
អគ្គស្នងការនគរបាលជាតិ បានស្រង់សម្ដីឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ទៅចុះផ្សាយថា ឧបទ្ទវហេតុខាងលើនេះ កើតឡើង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីម៉ោង៣ជាង ទៀបភ្លឺ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២0១៨។ លោកលោក ទិត្យ ណារ៉ុង អះអាងថា ទំនងជា អ្នកបើកបរ ងងុយដេត ទើបបណ្តាលឲ្យជួបឧបទ្ទវហេតុបែបនេះ។
បើតាមប្រភពខាងលើ អ្នកដំណើរ ដែលរងរបួស ត្រូវបានជួយសង្គ្រោះភ្លាមៗ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com