ជាតិ
សុវត្តិភាព ចរាចរណ៍
រថយន្តក្រុង​មួយ បាន​បើក​ធ្លាក់​ពីលើ​ស្ពាន បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួស​២៧​នាក់​
11, Apr 2018 , 4:21 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ:
​រថយន្តក្រុង​របស់​ក្រុម​ហុន​មួយ ដែល​ដឹក​អ្នកដំណើរ​ចេញពី​ភ្នំពេញ ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជួប​ឧបទ្ទវហេតុ ដោយ​ធ្លាក់​ពីលើ​ស្ពាន នៅ​ខេត្តសៀមរាប បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ស្រាល ២៧​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​១១ ខែមេសា​នេះ​។



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ទៅ​ចុះផ្សាយ​ថា ឧបទ្ទវហេតុ​ខាងលើនេះ កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ម៉ោង​៣​ជាង ទៀបភ្លឺ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២0១៨​។ លោក​លោក ទិ​ត្យ ណា​រ៉ុង អះអាងថា ទំនងជា អ្នកបើកបរ ងងុយ​ដេ​ត ទើប​បណ្តាល​ឲ្យ​ជួប​ឧបទ្ទវហេតុ​បែបនេះ​។

​បើតាម​ប្រភព​ខាងលើ អ្នកដំណើរ ដែល​រងរបួស ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕



Tag:
 ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com