ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នកទោស​៨​នាក់ ត្រូវបាន​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​លើកលែងទោស ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​
11, Apr 2018 , 9:39 pm        
រូបភាព
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសដល់អ្នកកាសែតកន្លងមក
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសដល់អ្នកកាសែតកន្លងមក
ដោយ:
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បានសម្រេច​ជា​ផ្លូវការ​ហើយ ដោយ​បញ្ចូល​ឈ្មោះ​អ្នកទោស​៥០​នាក់ ទៅក្នុង​បញ្ជី​លើកលែងទោស និង​បន្ធូរ​បន្ថយទោស សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ នេះ​បើតាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។



​លោក គឹម សន្តិភាព បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ក្នុងចំណោម​អ្នកទោស​ទាំង​៥០​នាក់ មាន​៨​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​ស្នើ​ឲ្យ​លើកលែងទោស ហើយ​អ្នកទោស​៤២​នាក់​ទៀត (​ស្រី​៥​នាក់​) ត្រូវបាន​ស្នើ​ឲ្យ​បន្ធូរ​បន្ថយទោស​។

​ដំបូង អ្នកទោស​មាន​ដល់​៣២១​នាក់​ឯណោះ ដែល​ត្រូវបាន​ក្រសួងយុត្តិធម៌ លើក​យកទៅ​វាយតម្លៃ ក្នុង​កិច្ចប្រជុំ​។ ក្រោយ​វាយតម្លៃ​រួច ក្នុងចំណោម​អ្នកទោស​ទាំង​៣២១​នាក់​នោះ មានតែ​៥០​នាក់​ប៉ុណ្ណោះ ដែល​ក្រសួងយុត្តិធម៌ យល់ថា សក្ដិសម នឹង​ទទួលបាន​ការលើកលែង​ទោស និង​ការបន្ធូរបន្ថយ​ទោស​។

​លោក ជិន ម៉ា​លីន ដែលជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែរនោះ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នក​ដែល​ត្រូវបាន​លើកលែងទោស​គឺជា​អ្នក​ដែល​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​២ ភាគ​៣ ហើយ​អ្នក​ដែល​ត្រូវបាន​ប​ន្ថូ​រ​បន្ថយទោស គឺជា​អ្នក​ដែល​ជាប់ពន្ធនាគារ​រយៈ​ពេល​១​ភាគ​៣​។ លោក ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកទោស​​ទាំងនោះ ត្រូវបាន​វាយតម្លៃថា មាន​ចរិតល្អ និង​បាន​កែខ្លួន ទើប​មាន​ឪ​កាស​ទទួលបាន​ការលើក​លែង​ទោស និង​ប​ន្ថូ​រ​បន្ថយទោស​»​។

​លោក ជិន ម៉ា​លីន បន្ថែម​ចុងក្រោយ​ថា ជា​នីតិវិធី ក្រសួងយុត្តិធម៌ នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នកទោស​ទាំង​៥០​នាក់ ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ហើយ​បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល នឹង​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ឡាយ​ព្រះ​ហត្ថលេខា​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា តែង​លើកលែង​និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន​បី គឺ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​វិសាខបូជា​៕ 

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​អ្នកទោស​
 ​ក្រសួងយុត្តិធម៌​
  ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com