កីឡាអន្តរជាតិ
អន្តរជាតិ
Roma វាយបក​ជើង​ទី​ពីរ​ទម្លាក់ Barcelona ចុះ Juventus អាចធ្វើ​អ្វី​បានទេ​នៅ​ទឹកដី Real Madrid?
11, Apr 2018 , 4:45 pm        
រូបភាព
​តើ Juventus អាចធ្វើ​អ្វី Real Madrid បាន​ដូច Roma ផ្តល់​មេរៀន​ជូរចត់​ដល់ Barcelona ដែរឬទេ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League ជើង​ទី​២ វគ្គ​១/៤ ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃទី​១១ ខែមេសា​នេះ​។



អត្ថបទទាក់ទង


Real Madrid នឹង​បើកទ្វារ​កីឡដ្ឋាន Santiago Bernabéu ដើម្បី​ទទួលភ្ញៀវ Juventus ក្នុងការ​ប្រកួត​ជើង​ទី​២ នៅវេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​
​ក្រុម​រហស្សនាម​អធិរាជ​ស​ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក​រដូវ​កាល ២០១៦-២០១៧ មាន​ទុន​៣​គ្រាប់​ក្នុង​ដៃ​រួចហើយ​ក្រោយ​យកឈ្នះ​សេះបង្កង់​ក្នុងការ​ប្រកួត​ជើង​ទី​១ នៅ​ទឹកដី Juventus Stadium ដោយ​លទ្ធផល ៣-០​។

​ទន់​៣​គ្រាប់ ហើយ​ជា​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (Away Goal) របស់​កូនក្រុម​លោក Zinedine Zidane ទៀត​នោះ បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Massimiliano Allegri ពិបាក​នឹង​វាយបក​យកឈ្នះ​វិញ​សម្រាប់​ការប្រកួត​ក្រៅ​ដី​នេះ​ណាស់​។​

​តែ​យ៉ាងណាក៏ដោយ នៅក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ តួយ៉ាង​ដូចជា​ជំនួប​រវាង Roma និង​Barcelona អ៊ីចឹង​។ Barca ដែលមាន​ឱកាស​នាំមុខ Roma រហូតដល់​ទៅ ៤-១ ក្នុងការ​ប្រកួត​ជើង​ទី​១ ទៅហើយ ក៏​នៅតែ​ត្រូវ​ភ្លាត់ស្នៀត​ចាញ់​ក្រុម​មកពី​អ៊ី​លី ៣-០ វិញ នា​ជំនួប​ជើង​ទី​២ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលរង​ភាពអាម៉ាស​ជា​លើកដំបូង​ក្នុងនាម​ជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប ហើយ​ជា​ក្រុម​កំពុង​នាំមុខ​ពិន្ទុ​ដាច់​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ថែមទៀត​។​

​លទ្ធផល​ដ៏​ជូរជត់​របស់​ក្រុម​លោក Ernesto Valverde តែ​ជា​សមិទ្ធផល​គាប់ប្រសើរ​របស់​កូនក្រុម​លោក Eusebio Di Francesco នេះ អាចជា​គំរូ​សម្រាប់​ក្រុម​មកពី​អ៊ី​លី និង​អេ​ស្ប៉ា​ញ​មួយគូ​ទៀត គឺ Real Madrid និង Juventus ក្នុងជំនួប​ជើង​ទី​២ ដែលជា​ការប្រកួត​កាត់សេចក្តី​ថា​ក្រុម​ណា​ត្រូវ​នៅ និង​ត្រូវ​ទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​បន្តទៀត​។

​ដោយឡែក ក៏មាន​ការប្រកួត​មួយគូ​ទៀត រវាង Bayern Munich និង Sevilla ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Allianz Arena នៅ​ម៉ោង​ដំណាលគ្នា​ជាមួយ​ក្រុម​ខាងលើ​ដែរ​។​
Bayern Munich ដែល​ទើបតែ​លើក​ពាន​លី​ក​កំពូល​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន បាន​នាំមុខ​ក្រុម​មកពី​អេ​ស្ប៉ា​ញ ២-១ សម្រាប់​ការប្រកួត​ជើង​ទី​១​។​

​ក្រុម​របស់លោក Jupp Heynckes មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ២​គ្រាប់ ដែល​ធ្វើ​ឲ្យ​ពួកគេ​មានឱកាស​ច្រើន​ដើម្បី​ឈានទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នា​ជំនួប​ជើង​ទី​២៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Real Madrid
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com