«​ធ្លា​» ជា​ផ្លូវ​មួយ​ប្រភេទ ដែល​អ្នកទីក្រុង​អាច​មិន​ស្គាល់​!

ពីនេះ ពីនោះ / មិនយល់...!
«​ធ្លា​» ជា​ផ្លូវ​មួយ​ប្រភេទ ដែល​អ្នកទីក្រុង​អាច​មិន​ស្គាល់​!
16, Apr 2018 , 2:39 pm         2307
រូបភាព
​អ្នករស់នៅ​ស្រែចម្ការ​ហៅ​ឈ្មោះ​ផ្លូវ​មួយ​ប្រភេទ​ថា «​ធ្លា​» ឬ​«​ផ្លូវធ្លា​»​។ អ្នកទីក្រុង​អាច​មិន​ស្គាល់ផ្លូវ​នេះឡើយ ព្រោះ​ធ្លា​មាននៅ​តំបន់​ដីចម្ការ​។



«​ធ្លា​»​នេះ ត​ភ្ជាប់​ចេញពី​ផ្លូវ​ក្នុងភូមិ ឬ​ភ្ជាប់​ចេញពី​ក្រោយ​ទីលំនៅ​ឋាន​អ្នកស្រុក និង​កាត់​តាម​ដីចម្ការ​របស់​ពលរដ្ឋ ពោលគឺ​ដីចម្ការ​មាន​ជាប់​សងខាង​ធ្លា​ជា​ហូរហែ​។ អ្នកភូមិ​ស្រែចម្ការ ច្រើន​និយាយថា ទៅតាម​ធ្លា​,  បរទេះ​តាម​ធ្លា​។  
 
​ពាក្យ​«​ធ្លា​»​នេះ ក៏មាន​នៅក្នុង​វចនានុក្រម​សម្ដេច​សង្ឃ​ជួនណា​ផងដែរ ដែល​ធ្លា​មានន័យ​ពីរ​យ៉ាង​។ ធ្លា (​នាម​) គឺជា​ផ្លូវធំ​ដែល​បរទេះ​បាន​។ ធ្លា សំដៅ​ទីលាន​ជា​លំហ ធ្លាមុខផ្ទះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next