ពីនេះ ពីនោះ
«ធ្លា» ជាផ្លូវមួយប្រភេទ ដែលអ្នកទីក្រុងអាចមិនស្គាល់!
× អ្នករស់នៅស្រែចម្ការហៅឈ្មោះផ្លូវមួយប្រភេទថា «ធ្លា» ឬ«ផ្លូវធ្លា»។ អ្នកទីក្រុងអាចមិនស្គាល់ផ្លូវនេះឡើយ ព្រោះធ្លាមាននៅតំបន់ដីចម្ការ។
«ធ្លា»នេះ តភ្ជាប់ចេញពីផ្លូវក្នុងភូមិ ឬភ្ជាប់ចេញពីក្រោយទីលំនៅឋានអ្នកស្រុក និងកាត់តាមដីចម្ការរបស់ពលរដ្ឋ ពោលគឺដីចម្ការមានជាប់សងខាងធ្លាជាហូរហែ។ អ្នកភូមិស្រែចម្ការ ច្រើននិយាយថា ទៅតាមធ្លា, បរទេះតាមធ្លា។
ពាក្យ«ធ្លា»នេះ ក៏មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាផងដែរ ដែលធ្លាមានន័យពីរយ៉ាង។ ធ្លា (នាម) គឺជាផ្លូវធំដែលបរទេះបាន។ ធ្លា សំដៅទីលានជាលំហ ធ្លាមុខផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com