កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូរ៉េខាងត្បូង មាន​សមាសភាព​ឆ្នើម​ជាច្រើន​ដែល​ធ្វើ​ព្យុះភ្លៀង​នៅ​អឺរ៉ុប​
16, Apr 2018 , 12:59 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល F ត្រូវ​ជួប​ជាមួយ​ជើង​ខ្លាំង​អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​មកពី​អាមេរិក​កណ្តាល និង​ស៊ុយអែត​ពី​អឺរ៉ុប​។​


​គ្រូបង្វឹក​៖ លោក Shin Tae-Yong (​កូរ៉េខាងត្បូង​)
Tae-Yong ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់ពី​បញ្ចប់​តំណែង​លោក Uli Stielike​។ 


 
​គ្រូ​វ័យ ៤៨​ឆ្នាំ​រូបនេះ បាន​នាំ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​យុទ្ធនាការ​ជម្រុះ​តាម​តំបន់​ដ៏​លំបាក ដើម្បី​បាន​កៅអី​ទៅ​ចូលរួម​ក្នុងការ​ប្រកួត World Cup ជា​លើក​ទី​១០ ដែល​ធ្វើឡើង​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។ លោក​ក៏​ធ្លាប់ជា​គ្រូ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្រោម​អាយុ​២០​ឆ្នាំ U-20 ផងដែរ ហើយ​លើសពីនេះ​ទៀត​នោះ លោក Tae-Yong បាន​ជួយ​ក្លិប Seongnam Ilhwa Chunma ឈ្នះ​ពានរង្វាន់ AFC Champions League ក្នុង​ឆ្នាំ​២០១០ ទៀតផង​។​
 
​កីឡាករ​ឆ្នើម​៖ Ki Sung-Yueng
​នេះ​ជា​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ FIFA World Cup ជា​លើក​ទី​៣​របស់ Sung-Yueng​។ ខ្សែបម្រើ​វ័យ ២៩​ឆ្នាំ ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​បានក្លាយ​ទៅជា​កីឡាករ​ម្នាក់​មានឈ្មោះ​បោះ​សំឡេង​បំផុត​នៅក្នុង​ប្រទេស​កំណើត​រប​ស់​គេ​ផងដែរ​។ បច្ចុប្បន្ន Sung-Yueng ជា​សមាជិក​ក្រុម Swansea City នៃ​ក្របខណ្ឌ Premier League ហើយ​រូបគេ​បាន​ចំណាយពេល​៦ រដូវ​កាល​មកហើយ​ក្នុង​លី​ក​បាល់ទាត់​កំពូល​អង់គ្លេស​នេះ​។​


 
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ១០ របស់​ជម្រើសជាតិ​កូរ៉េខាងត្បូង សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ី​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៥៤ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​បាន​ចំណាត់ថ្នាក់​លេខ​៤ កាលពី​ឆ្នាំ​២០១២ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រួមគ្នា​ជាមួយ​ជប៉ុន​។ កូរ៉េខាងត្បូង ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៥៩ ពិភពលោក ក្នុង​តារាង FIFA Ranking៕
 
​កម្មវិធី​ប្រកួត​៖
- ១៨ មិថុនា​៖ ស៊ុយអែត Vs កូរ៉េខាងត្បូង (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៣ មិថុនា​៖ កូរ៉េខាងត្បូង Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង ១០​យប់​)
- ២៧ មិថុនា​៖ កូរ៉េខាងត្បូង Vs អាល្លឺម៉ង់ (​ម៉ោង ៩​យប់​)



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com