កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូរ៉េខាងត្បូង មានសមាសភាពឆ្នើមជាច្រើនដែលធ្វើព្យុះភ្លៀងនៅអឺរ៉ុប
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល F ត្រូវជួបជាមួយជើងខ្លាំងអាល្លឺម៉ង់ ម៉ិកស៊ិមកពីអាមេរិកកណ្តាល និងស៊ុយអែតពីអឺរ៉ុប។
គ្រូបង្វឹក៖ លោក Shin Tae-Yong (កូរ៉េខាងត្បូង)
Tae-Yong ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់តំណែងលោក Uli Stielike។
គ្រូវ័យ ៤៨ឆ្នាំរូបនេះ បាននាំសាធារណរដ្ឋកូរ៉េតាមរយៈយុទ្ធនាការជម្រុះតាមតំបន់ដ៏លំបាក ដើម្បីបានកៅអីទៅចូលរួមក្នុងការប្រកួត World Cup ជាលើកទី១០ ដែលធ្វើឡើងនៅរុស្ស៊ីឆ្នាំ២០១៨។ លោកក៏ធ្លាប់ជាគ្រូក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្រោមអាយុ២០ឆ្នាំ U-20 ផងដែរ ហើយលើសពីនេះទៀតនោះ លោក Tae-Yong បានជួយក្លិប Seongnam Ilhwa Chunma ឈ្នះពានរង្វាន់ AFC Champions League ក្នុងឆ្នាំ២០១០ ទៀតផង។
កីឡាករឆ្នើម៖ Ki Sung-Yueng
នេះជាដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ជាលើកទី៣របស់ Sung-Yueng។ ខ្សែបម្រើវ័យ ២៩ឆ្នាំ ដែលជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានក្លាយទៅជាកីឡាករម្នាក់មានឈ្មោះបោះសំឡេងបំផុតនៅក្នុងប្រទេសកំណើតរបស់គេផងដែរ។ បច្ចុប្បន្ន Sung-Yueng ជាសមាជិកក្រុម Swansea City នៃក្របខណ្ឌ Premier League ហើយរូបគេបានចំណាយពេល៦ រដូវកាលមកហើយក្នុងលីកបាល់ទាត់កំពូលអង់គ្លេសនេះ។
ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី ១០ របស់ជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ក្រុមមកពីតំបន់អាស៊ីមួយនេះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក បន្ទាប់ពីចូលរួមលើកដំបូងក្នុងឆ្នាំ ១៩៥៤ និងចុងក្រោយឆ្នាំ២០១៤។ លទ្ធផលល្អបំផុតដែលពួកគេទទួលបាន គឺបានចំណាត់ថ្នាក់លេខ៤ កាលពីឆ្នាំ២០១២ ក្នុងនាមជាម្ចាស់ផ្ទះរួមគ្នាជាមួយជប៉ុន។ កូរ៉េខាងត្បូង ស្ថិតនៅចំណាត់ថ្នាក់ទី ៥៩ ពិភពលោក ក្នុងតារាង FIFA Ranking៕
កម្មវិធីប្រកួត៖
- ១៨ មិថុនា៖ ស៊ុយអែត Vs កូរ៉េខាងត្បូង (ម៉ោង ៧យប់ ម៉ោងនៅកម្ពុជា)
- ២៣ មិថុនា៖ កូរ៉េខាងត្បូង Vs ម៉ិកស៊ិក (ម៉ោង ១០យប់)
- ២៧ មិថុនា៖ កូរ៉េខាងត្បូង Vs អាល្លឺម៉ង់ (ម៉ោង ៩យប់)
Tag:
បាល់ទាត់
FIFA World Cup
GroupF
© រក្សាសិទ្ធិដោយ thmeythmey.com