អត្ថបទពាណិជ្ជកម្ម
ឡើង​ស៊េរី​ទូរ​សព្ទ ទាន់​Huawei ស​ង្ក្រា​ន​ប្រ​ម៉ូ​សិន Huawei nova 3e តម្លៃ ៣២៩​ដុល្លារ​, Y9 2018 តម្លៃ ២៤៩​ដុល្លារ​និង Y7 Pro 2018 តម្លៃ ១៨៩​ដុល្លារ​
12, Apr 2018 , 10:16 am        
រូបភាព
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​ពិធី “Huawei ស​ង្ក្រា​ន​ប្រ​ម៉ូ​សិន​” ដើម្បី​ថ្លែងអំណរគុណ​ដល់ មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជា​បង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និង​Huawei Y7 pro 2018 នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង ភោជនីយដ្ឋាន Hard Rock Café Phnom Penh អគារ Exchange Square កាលពី​យប់​ថ្ងៃទី​០៩ មេសា​ឆ្នាំ ២០១៨ កន្លងទៅនេះ​។

​ក្នុង​កម្ម​ពិធី​ពិសេស​នេះ ក្រុមហ៊ុន Huawei បាន​អញ្ជើញ​នូវ​ភ្ញៀវកិត្តិយស និង​ប្រិយមិត្ត​ដៃគូ​សារព័ត៌មាន ជាច្រើន ដែល​តែងតែ​គាំទ្រ នូវ​ស្មា​ត​ហ្វូ​ន​របស់ Huawei ព្រមទាំង​មានការ អញ្ជើញ​ចូលរួម ពី​តារា​ល្បីៗ ក្នុងប្រទេស​កម្ពុជា សរុប​ជាង ៧០​នាក់​។​ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាន​នាំមក​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជា​ទូរ​សព្ទ ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សម្រាប់​អ្នកប្រើប្រាស់​។ 

​លោក អែម យុទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Huawei រៀបចំ​កម្មវិធី Huawei ស​ង្ក្រា​ន​ថ្មី​នេះ​ឡើង​គឺ​ដើម្បី​រឹតចំណង​មិត្តភាព ដៃគូរ​សហការ​យូរអង្វែង និង​ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប និង​សិល្បករ សិល្បការិនី ក៏ដូចជា​អតិថិជន​ដែល​តែងតែ​គាំទ្រ ស្មា​ត​ហ្វូ​ន Huawei គ្រប់​ស៊េរី គ្រប់​ម៉ូ​ដែល កន្លងមក រហូត​ធ្វើ​ឲ្យ ក្រុមហ៊ុន​ទទួលបាន​កេ​រ្តិ៏​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ​។



“​ឆ្នាំ​ថ្មី ជោគជ័យ​ថ្មី ឡើង​ស៊េរី​ទូរ​សព្ទ​ថ្មី​ជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018,” លោក  អែម យុទ្ធ បន្ថែម “​ឆ្នាំ​ថ្មី ក្រុមហ៊ុន Huawei សូម​ជូនពរ​លោក លោកស្រី ភ្ញៀវកិត្តិយស មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប​អាជីព សិល្បករ សិល្បការិនី ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ សុ​វត្ថ​ភាព រក​ទទួលទាន​មានបាន កុំបី​ខាន​”​។​

​តាំង​នាម​ឲ្យ មិត្ត​អ្នក​សិល្បករ សិល្បការិនី និង​ភ្ញៀវ​ក​តិ្ត​យស អ្នកនាង សាន​សា​ណា ពិធី​ការិនី សម្បូរ​វោហា​សព្ទ​បាន​ឲ្យ​ដឹងថា “​អ្នកនាង ពេញចិត្ត និង​ស្រឡាញ់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹ​សុទ្ធ​ដែល​ស្អាតៗ មាន​សត​ម្ថ​ភាព និង​គុណភាព​ខ្ពស់ ហើយ​តម្លៃ​សមរម្យ​បំផុត​! ឆ្នាំ​ថ្មី​ដូរ​ទូរ​សព្ទ​ថ្មី​ជា មួយ​នឹង Huawei”​។​



​កម្មវិធី ជប់លៀង “Huawei ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​” ត្រូវបាន​បញ្ចប់​ទៅដោយ រលូន ក្រោម​កម្រ​អាហារ សាមគ្គី ជា​លក្ខណៈ​គ្រួសារ Huawei នៅក្នុង​ភោជនីយដ្ឋាន លំដាប់​ពិភពលោក Hard Rock Café Phnom Penh​។

​ប្រូ​ម៉ូ​សិន​ថ្មីៗ​

​ក​ម្ម៉​ង់​ទុក​មុន ស្មា​ត​ហ្វូ​ន​ស៊េរី Huawei nova 3e តម្លៃ​ត្រឹមតែ ៣២៩​ដុល្លារ ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ ដង​Selfie Stick ស៊ីម ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង ១២ សប្តាហ៍ Huawei Y9 2018 តម្លៃ ២៤៩​ដុល្លារ  ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ​, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ១២ សប្តាហ៍ និង Huawei Y7 Pro តម្លៃ ១៨៩ ដុល្លារ ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ៨ សប្តាហ៍​។​







​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​តាម រយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com