អត្ថបទពាណិជ្ជកម្ម
ឡើងស៊េរីទូរសព្ទ ទាន់Huawei សង្ក្រានប្រម៉ូសិន Huawei nova 3e តម្លៃ ៣២៩ដុល្លារ, Y9 2018 តម្លៃ ២៤៩ដុល្លារនិង Y7 Pro 2018 តម្លៃ ១៨៩ដុល្លារ
× ក្រុមហ៊ុនស្មាតហ្វូន ឈានមុខលំដាប់ពិភពលោក Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជាបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និងHuawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង ភោជនីយដ្ឋាន Hard Rock Café Phnom Penh អគារ Exchange Square កាលពីយប់ថ្ងៃទី០៩ មេសាឆ្នាំ ២០១៨ កន្លងទៅនេះ។
ក្នុងកម្មពិធីពិសេសនេះ ក្រុមហ៊ុន Huawei បានអញ្ជើញនូវភ្ញៀវកិត្តិយស និងប្រិយមិត្តដៃគូសារព័ត៌មាន ជាច្រើន ដែលតែងតែគាំទ្រ នូវស្មាតហ្វូនរបស់ Huawei ព្រមទាំងមានការ អញ្ជើញចូលរួម ពីតារាល្បីៗ ក្នុងប្រទេសកម្ពុជា សរុបជាង ៧០នាក់។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាននាំមកនូវកំពូលស្មាតហ្វូនស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជាទូរសព្ទ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសម្រាប់អ្នកប្រើប្រាស់។
លោក អែម យុទ្ធ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវិធី Huawei សង្ក្រានថ្មីនេះឡើងគឺដើម្បីរឹតចំណងមិត្តភាព ដៃគូរសហការយូរអង្វែង និងថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងសិល្បករ សិល្បការិនី ក៏ដូចជាអតិថិជនដែលតែងតែគាំទ្រ ស្មាតហ្វូន Huawei គ្រប់ស៊េរី គ្រប់ម៉ូដែល កន្លងមក រហូតធ្វើឲ្យ ក្រុមហ៊ុនទទួលបានកេរ្តិ៏ឈ្មោះល្បីលើឆាកអន្តរជាតិ។
“ឆ្នាំថ្មី ជោគជ័យថ្មី ឡើងស៊េរីទូរសព្ទថ្មីជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018,” លោក អែម យុទ្ធ បន្ថែម “ឆ្នាំថ្មី ក្រុមហ៊ុន Huawei សូមជូនពរលោក លោកស្រី ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព សិល្បករ សិល្បការិនី ឲ្យជួបប្រទះតែនឹងសេចក្តីសុខ សុវត្ថភាព រកទទួលទានមានបាន កុំបីខាន”។
តាំងនាមឲ្យ មិត្តអ្នកសិល្បករ សិល្បការិនី និងភ្ញៀវកតិ្តយស អ្នកនាង សានសាណា ពិធីការិនី សម្បូរវោហាសព្ទបានឲ្យដឹងថា “អ្នកនាង ពេញចិត្ត និងស្រឡាញ់ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹសុទ្ធដែលស្អាតៗ មានសតម្ថភាព និងគុណភាពខ្ពស់ ហើយតម្លៃសមរម្យបំផុត! ឆ្នាំថ្មីដូរទូរសព្ទថ្មីជា មួយនឹង Huawei”។
កម្មវិធី ជប់លៀង “Huawei សង្ក្រានឆ្នាំថ្មី” ត្រូវបានបញ្ចប់ទៅដោយ រលូន ក្រោមកម្រអាហារ សាមគ្គី ជាលក្ខណៈគ្រួសារ Huawei នៅក្នុងភោជនីយដ្ឋាន លំដាប់ពិភពលោក Hard Rock Café Phnom Penh។
ប្រូម៉ូសិនថ្មីៗ
កម្ម៉ង់ទុកមុន ស្មាតហ្វូនស៊េរី Huawei nova 3e តម្លៃត្រឹមតែ ៣២៩ដុល្លារ ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម្ម៉ង ១២ សប្តាហ៍ Huawei Y9 2018 តម្លៃ ២៤៩ដុល្លារ ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង ១២ សប្តាហ៍ និង Huawei Y7 Pro តម្លៃ ១៨៩ ដុល្លារ ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៨ សប្តាហ៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាតាម រយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com